(វីដេអូ) សិល្បករអាយ៉ៃជើងចាស់ ព្រហ្មម៉ាញ សម្ដែងរឿងជាលើកដំបូង ផ្ទុះការគាំទ្រខ្លាំង
ថ្មីៗនេះ មហាជន ជាពិសេសអ្នកគាំទ្ររបស់ សិល្បករជើងចាស់ផ្នែកចម្រៀងអាយ៉ៃដ៏ល្បីល្បាញ លោកតា ព្រហ្មម៉ាញ ហាក់ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំង ក្រោយពីបានឃើញវត្តមានរបស់លោកតាសម្ដែងក្នុងភាពយន្តខ្នាតធំមួយ គឺ «លោកគ្រូ ប្រពន្ធល្អ»។
ពិតណាស់ អ្វីដែលធ្វើឱ្យមហាជនហាក់បង្ហាញការភ្ញាក់ផ្អើលខ្លាំង ព្រោះថាធ្លាប់តែបានឃើញលោកតា ព្រហ្មម៉ាញ ច្រៀងអាយ៉ៃ ប៉ុន្តែនេះជាលើកដំបូងហើយដែលបានឃើញលោកសម្ដែងរឿង ដោយបានសម្ដែងជាតួរអង្គសំខាន់ គឺជាគ្រូបង្រៀនក្នុងភាពយន្តមួយនេះ។ ភាពយន្តនេះដែរ ជាប្រភេទសាច់រឿងបែបលក្ខណៈគ្រួសារមានភាពកំប្លុកកំប្លែងគួរឱ្យចាប់អារម្មណ៍ និងទំនងល្អមើលខ្លាំង។
ជាមួយនឹងវីដេអូ Trailer នៃភាពយន្តខ្នាតធំមួយនេះ កំពុងទទួលបានចាប់អារម្មណ៍គាំទ្រខ្លាំង និងមហាជនបានបង្ហាញចិត្តអន្ទៈសារចង់ទស្សនាផងដែរ ដោយភាពយន្តនេះនឹងត្រៀមចាក់បញ្ចាំងគ្រប់រោងភាពយន្តខ្មែរនៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះហើយ៕
សូមទស្សនាវីដេអូខាងក្រោម៖