ទីបំផុត Kan ទទួលបានកូនស្រីម្នាក់ទៀតហើយ ជាចំណងដៃរៀបការ ៤ ឆ្នាំ
រៀបការមករយៈ ៤ ឆ្នាំខណៈនេះតារាសម្ដែង និង ពិធីករប្រុស Kan Kanthavorn ក៏ទទួលបានកូនប្រុសបណ្ដូលចិត្តម្នាក់ គឺអូន Prom បច្ចុប្បន្នមានអាយុបាន ១ ខួបហើយ ដែលនាំឱ្យគ្រួសារតារាមួយនេះមានសេចក្ដីសុខទ្វេដង។ សម្រាប់ Kan ពិតជាឪពុកល្អ ប្ដីល្អណាស់ ជារឿយៗតារាប្រុសរូបនេះតែងបង្ហាញពីក្ដីស្រឡាញ់ការយកចិត្តទុកដាក់ចំពោះគ្រួសារណាស់។
យ៉ាងណាមិញ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ស្រាប់តែមហាជនអ្នកគាំទ្របានចូលទៅសម្ដែងការអបអរសាទរដល់គ្រួសារលោកគ្រប់ៗគ្នា បន្ទាពីតារាប្រុស Kan បានចេញមកបង្ហោះដំណឹងល្អថា លោកមានសមាជិកថ្មីម្នាក់ទៀតហើយចូលក្នុងគ្រួសារតែនៅមិនទាន់ដឹងថាភេទអ្វីនៅឡើយទេ។
ដោយឡែក កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ស្រាប់តែតារាប្រុស Kan និង ភរិយាបានចេញមកប្រកាសដំណឹងល្អដោយខ្លួនទទួលបានកូនស្រីជាចំណងដៃដែលធ្វើឱ្យលោកព្រមទាំងក្រុមគ្រួសារមានសេចក្ដីរីករាយជាខ្លាំង។ ទន្ទឹមនឹងការចេញមកបង្ហោះដំណឹងថាទទួលបានកូនស្រីនេះ ពិតនាំឱ្យមហាជន និង មិត្តសិល្បករជាច្រើនសម្ដែងការអបអរសាទរគ្រប់ៗគ្នាទាំងនៅលើគណនីអ៊ីនស្តាក្រាម និង ហ្វេសប៊ុកផេក៕