(វីដេអូ) ទីបំផុត! លីម តិចម៉េង បញ្ចេញបទចម្រៀងថ្មីលើកដំបូងហើយ
ពិតណាស់ ថ្មីៗនេះ បន្ទាប់ពីក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី ៤ អាយដលតូច លីម តិចម៉េង ក៏បានត្រៀមបង្ហាញនូវស្នាដៃដំបូងរបស់ខ្លួនសម្រាប់អ្នកគាំទ្រហើយ ដោយលោកកំពុង ថតចម្រៀងផ្ទាល់ខ្លួន និង បានបង្ហាញនូវឃ្លីបវីដេអូថត MV ជាច្រើនកន្លែងថែមទៀតផង។
យ៉ាងណាមិញ ដើម្បីបើកទំព័រលើកដំបូងក្នុងការស្វាគមន៍ ក៏ដូចជាកាដូ និង ជាការថ្លែងអំណរគុណដល់ហ្វេនៗទាំងអស់ ហើយដើម្បីអបអរពិធីបុណ្យកាន់បិណ្ឌ តារាប្រុសវ័យក្មេងរូបនេះ ក៏នឹងមានបទចម្រៀងថ្មីមួយ មានចំណងជើងថា «អរគុណ Fan»។
សម្រាប់បទចម្រៀងថ្មីរបស់តារាចម្រៀងប្រុសរូបនេះ ដែលទើបនឹងចេញនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២២នេះ អមជាមួយការប្រមូលផ្តុំវីដេអូសកម្មភាពប្រឡង Cambodian Idol រដូវកាលទី៤ កន្លងទៅ ពិតជារំភើប និងពិតជាពេញចិត្តដល់ក្រុមអ្នកគាំទ្ររបស់លោក៕
រីករាយស្តាប់នូវបទចម្រៀងខាងក្រោមនេះ៖