កាន់តែសង្ស័យ! ធ្លាយរូបថតតារាប្រុស V គេងស្រដៀងនឹងគ្រែរបស់ Jennie
មួយរយៈចុងក្រោយ ពាក្យចចាមអារ៉ាមទំនាក់ទំនងស្នេហារវាងតារាកូរ៉េល្បី V សមាជិក BTS និង Jennie សមាជិក BLACKPINK កំពុងតែក្លាយជាប្រធានបទក្តៅគគុក សម្រាប់ក្រុមអ្នកគាំទ្រអ្នកទាំងពីរ។ ក្រោយពីរូបថតណាត់ជួបគ្នារបស់អ្នកទាំងពីរ បន្តបែកធ្លាយនៅលើបណ្តាញសង្គមផ្សេងៗនាពេលកន្លងមក។
ទោះជាមានពាក្យចចាមអារ៉ាមសាយភាយយ៉ាងណា ក៏មិនទាន់មានការបញ្ជាក់ពីទីភ្នាក់ងារណាមួយអំពីទំនាក់ទំនងរបស់តារាទាំងពីរនោះដែរ។ យ៉ាងណាមិញ រឿងចចាមអារ៉ាមចុងក្រោយនៃការណាត់ជួបរវាង V និង Jennie ដែលកំពុងបន្តមានគឺរូបថតរបស់សមាជិក BTS ជាមួយកូនឆ្មាតូច។
យោងតាមការបញ្ចេញមតិរបស់អ្នកក្នុងបណ្តាញសង្គម បានចង្អុលបង្ហាញថារូបថតរបស់តារាប្រុសរូបនេះ គេងនៅលើគ្រែជាមួយនឹងកូនឆ្មាពណ៌ប្រផេះ គឺស្រដៀងនៅលើគ្រែរបស់ Jennie។
ក្នុងនោះ ភាពស្រដៀងគ្នាដែលធ្វើឱ្យមានមតិសង្ស័យកាន់តែកើនឡើង គឺផ្នែកក្បាលគ្រែខាងក្រោយរបស់ V គឺដូចគ្នាទៅនឹងគ្រែរបស់ Jennie។ ភាពដូចគ្នាផ្សេងៗទៀត មានដូចជាខ្នើយដែលមើលឃើញនៅខាងឆ្វេង និងខាងស្តាំរបស់តារាប្រុសរូបនេះ ក៏ស្រដៀងទៅនឹងគ្រែដែល Jennie មានដែរ។
មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកនិយមលេងបណ្តាញសង្គមមួយចំនួន ជឿបែបនេះទៀតថា កូនឆ្មាតូចនោះ អាចជាកូនឆ្មារបស់ Jennie ចិញ្ចឹមផងដែរ៕