(វីដេអូ) ប្លែកភ្នែក! បុណ្យភ្ជុំតារាចម្រៀងប្រុស ២ រូប ដឹកដៃភរិយាមកច្រៀង និង ថត MV ជាមួយ
មហាជននិយមតាមដានជីវិតឯកជនតារាចម្រៀងប្រុស ២ រូប គឺលោក កែវ វាសនា និង លោក នី រតនា ច្បាស់ជាបានជ្រាបមកហើយ ថា តារាចម្រៀងប្រុសទាំង ២ រូបនេះ សុទ្ធសឹងតែសាងចំណងស្នេហ៍នឹងភរិយាស្រស់សោភា និង ជាអ្នកជំនួញដ៏ជោគជ័យមួយរូប។
ក្នុងនោះ ក្រឡេកទៅមើលភរិយារបស់លោក កែវ វាសនា និង លោក នី រតនា បើទោះជាអ្នករកស៊ីក៏ពិតមែន ប៉ុន្តែម្នាក់ៗមានសម្រស់ស្រស់ស្អាតមិនចាញ់តារានោះទេ។ លើសពីនោះ ភរិយារបស់តារាចម្រៀងទាំង ២ រូប ខាងលើ ក៏មានដុងខាងសិល្បៈដូចនឹងស្វាមីដែរ។
ជាក់ស្តែង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបានមកដល់ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានឃើញលោក កែវ វាសនា និង លោក នី រតនា បានច្រៀង និង ថត MV ចម្រៀងបទប្រពៃណី ដោយតារាប្រុសទាំងពីរបានអូសភរិយាមកច្រៀងរួមគ្នា និង ថតជាមួយថែមទៀតផង។
១. លោក កែវ វាសនា និង ភរិយា អ្នកនាង លឹម សុគន្ធារី
២. លោក នី រតនា និង ភរិយា អ្នកនាង ហេង សុវណ្ណភ័ក្ត្រណា