រៀបការជិតកន្លះឆ្នាំហើយ ចេន និង ប្រពន្ធ នៅតែផ្អែមជាងទឹកឃ្មុំខែប្រាំង
តារាចម្រៀងរូបសង្ហា Original Song ចេន ពេលនេះកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយាបណ្ដូលចិត្តជាអ្នកក្រៅរង្វង់សិល្បៈឈ្មោះ លក្ខិណា បន្ទាប់ពីអ្នកទាំងពីរបានកាន់ដៃគ្នាចូលរោងការតាមប្រពៃណីយ៉ាងអធិកអធមកាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ។
ចាប់តាំងពីរៀបការក្លាយជាប្ដីប្រពន្ធមក ចេន និង ភរិយាបណ្ដូលចិត្តបានបណ្ដើរគ្នាទៅក្រេបទឹកឃ្មុំយ៉ាងរ៉ូមែនទិកបំផុត ហើយជារឿយៗប្ដីប្រពន្ធថ្មោងថ្មីមួយគូនេះ ក៏តែងថតរូបបង្ហាញពីភាពផ្អែមល្ហែមបង្ហោះលើបណ្ដាញសង្គមឱ្យអ្នកគាំទ្របានឃើញផងដែរ។
គិតមកដល់ពេលនេះចំណងអាពាហ៍ពិពាហ៍រវាងតារាចម្រៀងប្រុសស្ថិតក្នុងដួងចិត្តយុវវ័យ ចេន និង ភរិយា បានរួមរស់ជាប្ដីប្រពន្ធរយៈពេលជិត ៤ ខែហើយ ប៉ុន្ដែពួកគេនៅមិនទាន់ប្រកាសដំណឹងល្អរឿងមានតំណក់ឈាមដំបូងរួមគ្នានៅឡើយទេ។
ទោះបីជាបែបនេះ ចេន បានបង្ហោះរូបថតឱបកៀកកើយភរិយាបណ្ដូលចិត្តនៅលើបណ្ដាញសង្គម ស្ដែងពីភាពផ្អែមល្ហែមពោរពេញដោយក្ដីសុខយ៉ាងពេញទំហឹងប្រៀបដូចប្ដីប្រពន្ធទើបរៀបការហើយថ្មីថ្មោងដឹកដៃគ្នាទៅក្រែបទឹកឃ្មុំដូច្នេះដែរ។
ងាកមកអ្នកគាំទ្រវិញ ក្រោយឃើញ Idol រូបសង្ហា និង ប្រពន្ធសម្លាញ់ល្អូកល្អិននឹងគ្នាបែបនេះ ធ្វើឱ្យពួកគេកាន់តែរងចាំស្ដាប់ដំណឹងល្អ៕