ធ្លាប់តែឃើញ ពេជ្រ ចរណៃ ស្លៀកពាក់បែបអ្នកហាត់ក្បាច់គុន ដល់ស្លៀកបែបប្រពៃណីស្អាតទន់ភ្លន់ណាស់
កន្លងមកប្រិយមិត្តអ្នកតាមដានវិស័យសិល្បៈភាគច្រើនបានជ្រាបហើយពីភាពក្លាហានរបស់តារាសម្ដែងស្រីរូបស្រស់ កញ្ញា ពេជ្រ ចរណៃ ដែលជារឿយៗនាងតែងតែបង្ហាញក្បាច់គុនល្បុក្កតោខ្មែរ ការហាត់បាញ់កាំភ្លើង បាញ់ព្រួញ និង សកម្មភាពហាត់រៀនក្បាច់គុនការពារខ្លួនផ្សេងៗទៀត ដែលត្រូវបានមហាជនកោតសរសើរជាខ្លាំង។
ក្រៅពីទទួលបានពាក្យលើកសរសើរទៅលើភាពក្លាហានលើសពីមនុស្សប្រុសមួយចំនួន ថ្មីៗនេះ ពេជ្រ ចរណៃ បានរំលេចខ្លួនយ៉ាងស្រស់សោភាជាមួយសម្លៀកបំពាក់បែបប្រពៃណីខ្មែរសំពត់ហួលអាវប៉ាក់ពាក់ទៅវត្តក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រកបដោយភាពថ្លៃថ្នូរ សមសួនជាសុភាពនារីខ្មែរយ៉ាងពិតប្រាកដ។
ដោយសារតែកន្លងមក ពេជ្រ ចរណៃ ច្រើនតែបង្ហាញខ្លួនក្នុងសម្លៀកបំពាក់បែបអ្នកហាក់ក្បាចគុន ឬស្លៀកពាក់បែបនារីសម័យថ្មី ដល់ពេលយូរៗឃើញតារាសម្ដែងស្រីរូបនេះតុបតែងខ្លួនបែបប្រពៃណីទៅវត្តម្ដង ឃើញថាមានមហាជនលើកសរសើរទៅលើសម្រស់ដូចទឹកបាក់ទំនប់៕