Single Mom ៥ រូប ប្រើជីវិតយ៉ាងរីករាយ បំពេញក្ដីសុខគ្រប់យ៉ាងដើម្បីកូន ទោះគ្មានស្វាមីនៅក្បែរ
បច្ចុប្បន្ននេះគេឃើញអ្នកសិល្បៈជាច្រើនបានដឹកដៃគូស្នេហ៍ចូលរោងការតាមប្រពៃណីអញ្ជើញអស់អ្នកសិល្បៈចូលរួម ដោយអ្នកសិល្បៈជាច្រើនបានរក្សាចំណងអាពាហ៍ពិពាហ៍ហើយបង្កើតគ្រួសាររស់នៅយ៉ាងមានសុភមង្គល ចំណែកឯអ្នកសិល្បៈមួយចំនួនទៀតក៏មានជីវិតគ្រួសារមិនសមប្រកប រស់នៅមិនចុះសម្រុងគ្នា ឬអាចមកពីមូលហេតុផ្សេងៗ បណ្ដាលឱ្យពួកគេជ្រើសរើសផ្លូវដើររៀងខ្លួនវិញ។
បើក្រឡេកទៅមើលសិល្បការិនី ៦ ដួង កំពុងស្ពាយឈ្មោះជា Single Mom ត្រូវធ្វើការផ្គត់ផ្គង់ជីវភាពខ្លួនឯងផង និង ចិញ្ចឹមបីបាច់ថែរក្សាកូនតូចផង ក្រោយសម្រេចចិត្តចែកផ្លូវគ្នាជាមួយស្វាមី ឬគូស្នេហ៍។
១. ពេជ្រ សូលីកា និង លោក Han Khim បានប្រកាសបែកបាក់គ្នានៅអំឡុងឆ្នាំ ២០២២ នេះ ក្រោយពួកគេទទួលបានចំណងដៃកូនប្រុសម្នាក់។
២. សុខ សោម៉ាវត្តី និង អតីតស្វាមី បានលែងលះគ្នាតាំងពីនាងតូច Jasmine នៅតូចម្ល៉េះ ហើយមកដល់ពេលនេះ កូនស្រីនាងមានអាយុខ្ទង់ ១០ ឆ្នាំហើយ។
៣. ភិន សុដាលីស បានចិញ្ចឹមបីបាច់កូនស្រីតែម្នាក់ឯងតាំងពីកូននៅក្នុងផ្ទៃរហូតដល់ពេលនេះ ដោយនាង និង លោក ប៉ែន ចំរុង បានផ្ទុះរឿងអាស្រូវលែងលះគ្នាតាំងពីអំឡុងឆ្នាំ ២០១៦។
៤. បេនី យ៉ាំង បានក្លាយជា Single Mom ដែលរឹងមាំមួយរូប ព្រោះថានាង និង អតីតគូស្នេហ៍បានចែកបាក់គ្នាតាំងពីកូនប្រុសនៅក្នុងផ្ទៃម្ល៉េះ។
៥. ព្រីម លីហ្សា បានបាត់មុខពីសិល្បៈមួយរយៈធំ ហើយស្រាប់តែត្រលប់មកវិញ តារាស្រីរូបនេះបែរជាប្រកាសថាខ្លួនជា Single Mom ដោយនាងមានកូនប្រុសអាយុខ្ទង់ ៤ ទៅ ៥ ឆ្នាំម្នាក់បាត់ទៅហើយ៕