សម្រស់ វណ្ណដា ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែប្លែក រហូតអ្នកគាំទ្រនារីលង់សឹងដកចិត្តមិនរួច
ជាការពិតណាស់ មហាជនអ្នកគាំទ្រតារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា ប្រាកដជាបានជ្រាបមកហើយថា តារាប្រុសរូបនេះមិនត្រឹមតែឆក់យកបេះដូងអ្នកគាំទ្រតាមរយៈបទចម្រៀងពីរោះៗតែម្យ៉ាងនោះទេ សូម្បីតែរូបរាងស្រស់សង្ហា ស្ទីលនៃការតុបតែងខ្លួនរបស់លោក ក៏ត្រូវបានហ្វេននារីៗជាច្រើនបាក់ចិត្តលង់ស្រឡាញ់ដូចគ្នាដែរ។
ជាការពិតរាល់រូបភាពរបស់តារាចម្រៀងរ៉េប វណ្ណដា នីមួយៗ គេបានប្រទះឃើញមានអ្នកគាំទ្រជានារីៗ បានចូលទៅបញ្ចេញមិតិសារភាពក្តីស្រឡាញ់ រហូតខ្លះហ៊ានហៅលោកថាប្តីៗទៀតផង ។
បើនិយាយពីភាពល្បីល្បាញរបស់តារាចម្រៀងរ៉េប វណ្ណដា ក៏ត្រូវបានបោះជំហានទៅកាន់ភាពជោគជ័យពីមួយឆ្នាំទៅមួយឆ្នាំ តាំងពីលោកទទួលបានការគាំទ្រពីសំណាក់មហាជនក្នុងប្រទេស ឈានទៅដល់មហាជនក្រៅប្រទេសនាពេលបច្ចុប្បន្ន។
ដោយឡែក បើនិយាយពីរូបសម្រស់របស់លោក វណ្ណដា ក៏ដូចគ្នាដែរ អ្នកគាំទ្របានសង្កេតឃើញថា ពីរូបភាពមួយទៅរូបភាពមួយរបស់តារាចម្រៀងរ៉េបខាងលើ ក៏ហាក់មានការខុសប្លែកគ្នាជារឿយៗផងដែរ ពោលគឺស្ទីលនៃការតុបតែងខ្លួន និង សម្រស់របស់លោកកាន់តែសង្ហាទ្វេដង។ តួយ៉ាង បើយករូបភាពចាស់ៗមកផ្ទឹមរូបភាពបច្ចុប្បន្ន គឺមើលទៅខុសប្លែកគ្នាយ៉ាងខ្លាំង៕