ខួបកំណើត ៣៥ ឆ្នាំ ឱក សុគន្ធកញ្ញា ដើរលេងចាយជីវិតហាយសូរនៅទឹកដីអូស្រ្តាលី
ថ្មីៗនេះ ឱក សុគន្ធកញ្ញា បាននាំស្វាមី និង កូនប្រុសបណ្ដូលចិត្តធ្វើដំណើរកម្សាន្តទៅកាន់ទឹកដីប្រទេសអូស្រ្តាលីដើម្បីជួបជុំអ្នកម្ដាយជាទីស្រឡាញ់ និង ប្អូនៗ ហើយគ្រាន់តែបានជួបជុំគ្នាភ្លាម គេឃើញកំពូលតារាចម្រៀងស្រីរូបនេះរត់ទៅឱបផ្ដល់ភាពកក់ក្ដៅដល់គ្រួសារ បង្ហាញពីក្ដីនឹករឭកជាពន់ពេក។
ឱក សុគន្ធកញ្ញា និង ស្វាមី បាននាំកូនប្រុសជិះយន្តហោះធ្វើដំណើរទៅកាន់ទឹកដីអូស្រ្តាលីលើកនេះមិនមែនជារឿងចៃដន្យនោះទេ គឺកំពូលតារាចម្រៀងស្រីរូបនេះ ហោះហើរទៅក្រៅប្រទេសលើកនេះ ដើម្បីឆ្លងខួបកំណើតអាយុ ៣៤ ឆ្នាំ។
កន្លងមកមហាជនតែងនាំគ្នាលើកសរសើរជាខ្លាំងទៅលើជីវិតឯកជនរបស់ ឱក សុគន្ធកញ្ញា ដោយនាងមិនត្រឹមតែមានឈ្មោះល្បីល្បាញជាកំពូលតារាចម្រៀងលំដាប់ប្រទេសទេ ងាកមករឿងផ្ទាល់ខ្លួនអ្នកនាងមានជីវិតគ្រួសារប្រកបដោយសុភមង្គល ដោយមានស្វាមីស្រឡាញ់ថ្នាក់ថ្នម ហើយលើសពីនេះកំពូលតារាស្រីខាងលើថែមទាំងរស់នៅក្នុងជីវិតយ៉ាងអភិជន។
ឱក សុគន្ធកញ្ញា បានបង្ហាញសកម្មភាពខ្លះៗនៅលើទឹកដីអូស្រ្តាលីពោរពេញដោយក្ដីសុខនៅលើបណ្ដាញសង្គមក្នុងថ្ងៃខួបកំណើត ក្នុងនោះអ្នកនាងបានរៀបរាប់ថា ៖ «កំពូលមនុស្សនៅក្នុងជីវិតរបស់ខ្ញុំ Happy birthday to me អរគុណពាក្យជូនពររបស់អ្នកទាំងអស់គ្នា»៕