Ice Panuwat ឡើងកូដខ្លាំង ឥលូវក្ដាប់តំណែងតួឯកនៅប៉ុស្តិ៍លេខ ៣
ជាចំណីអារម្មណ៍ថ្មីប្លែកភ្នែកទៀតហើយសម្រាប់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ដោយថ្មីៗនេះ បានបង្ហាញនូវ រឿងថ្មីបែបស្រុកស្រែជនបទរបស់ខ្លួនមានចំណងជើងថា « อ้ายข่อยฮักเจ้า » ( អាយខយហាក់ចៅ ) មានន័យជាភាសាខ្មែរថា « បងស្នេហ៍អូន » ដែលកំពុងតែចាក់ផ្សាយ និង ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន។
នៅក្នុងរឿងភាគបែបស្រុកស្រែនេះ មហាជនហាក់ចាប់អារម្មណ៍ទៅនឹងតារាប្រុស Ice Panuwat ដែលជាតារាពន្លកថ្មីមានទេពកោលស្យល្អក្នុងការសម្ដែង។ មិនត្រឹមតែមានទេពកោសល្យពូកែ បើនិយាយពីរូបសម្រស់វិញក៏រឹតតែសង្ហា និង ធ្វើឱ្យស្រីៗមិនតិចនោះទេដែលលង់ស្នេហ៍លោក។
ព្រោះតែសមត្ថភាព និង រូបសម្រស់នេះហើយ បច្ចុប្បន្ន លោក Ice Panuwat អាចក្ដាប់តំណែងជាតួឯកនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ខណៈដែលទើបតែប្រឡូកចូលសិល្បៈថ្មីៗ។ សម្រាប់អាជីពជាតារាសម្ដែង និង អ្នកសិល្បៈនេះគឺជាគោលបំណងរបស់តារាប្រុស Ice តាំងតែក្មេងមកម៉្លេះ ហើយពេលនេះ លោកក៏អាចធ្វើវាបានដែរ រហូតអាចសាងកេរ្តិ៍ឈ្មោះឱ្យល្បីល្បាញ នាំឱ្យមហាជនស្គាល់ ស្រឡាញ់គាំទ្រទាំងក្នុង និង ក្រៅប្រទេស៕