គ្រាន់តែជិតដល់ពេលស្លៀករ៉ូបកូនក្រមុំ Kimberly ប្រញាប់ធ្វើរឿងនេះបន្ទាន់
ធ្មេចបើកៗ ឆ្នាំក្រោយនេះ តារាសម្ដែងប្រុសលោក Mark Prin និង តារាសម្ដែងស្រី Kimberly នឹងកាន់ដៃគ្នាចូលរោងការហើយ បន្ទាប់ពីស្រឡាញ់គ្នាមកអស់រយៈពេល ៩ ឆ្នាំ។ ទន្ទឹមនឹងដំណឹងដ៏រីករាយនេះ មហាជនក៏ហាក់ជាចង់ដឹងដូចគ្នាដែរថា តើពេលនេះអ្នកទាំងពីរបានត្រៀមខ្លួន និង រៀបចំអ្វីខ្លះហើយ សម្រាប់ថ្ងៃពិសេសរបស់ខ្លួនខាងមុខនេះ?
ទន្ទឹមនឹងថ្ងៃមង្គលនឹងឈានជិតចូលមកដល់ បើងាកទៅមើលគូស្នេហ៍មួយគូនេះ ហាក់កាន់តែផ្អែមល្ហែមទៅៗ។ ពិសេស តារាស្រី Kimberly តែម្តង គ្រាន់តែដឹងថាខ្លួនជិតស្លៀកឈុតកូនក្រមុំភ្លាម ឃើញថានាងមិនប្រហែសឡើយ ពោលគឹនាងឆ្លៀតឱកាសទៅហាត់ប្រាណយករាងឡើងស្លីម រហូតអ្នកគាំទ្រចំអន់លេងថា ដឹងតែស្រស់ស្អាតខ្លាំងហើយ ពេលដែលស្លៀកឈុតកូនក្រមុំ ព្រោះរាងរបស់អនាគតកូនក្រមុំ Mark Prin ស្អាតម្លុឹងៗ។
គួរបញ្ជាក់ដែរថា ស្នេហាជិត ៩ ឆ្នាំរបស់អ្នកទាំងពីរដែលខំសាងមកជួបទាំងរឿងល្អ និង បញ្ហាឧបសគ្គមួយចំនួន តែអ្នកទាំងពីរនៅតែរឹងមាំ កាន់ដៃគ្នា រហូតត្រៀមកាន់ដៃគ្នាសាងគ្រួសារយ៉ាងរីករាយ៕