ក្រោយផ្ទុះការវែកញែករឿង រ៉ាប៊ី ជូនលុយមួយខ្ទាស់ដល់ឪពុកម្ដាយ ស្រាប់តែនាងបង្ហោះសារមួយចាក់ដោត
ថ្មីៗនេះ ស្រីស្អាតពោរពេញដោយទេពកោសល្យផ្នែកសិល្បៈ កញ្ញា រ៉ាប៊ី បានបង្ហោះរូបថតមួយសន្លឹកនៅលើបណ្ដាញសង្គម ដែលបង្ហាញពីសកម្មភាពជូនលុយមួយខ្ទាស់ធំដល់អ្នកមានគុណទាំង ២ មុនទៅធ្វើបុណ្យជាមួយព្រះសង្ឃនៅវត្តក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
យ៉ាងណាមិញសកម្មភាពកតញ្ញូរបស់តារាចម្រៀង រ៉ាប៊ី នោះ ហាក់កំពុងផ្ទុះការជជែកវែកញែកពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ដោយមានមួយចំនួនលើកសរសើរពីភាពកតញ្ញូចេះដឹងគុណរបស់ រ៉ាប៊ី ចំពោះឪពុកម្ដាយ ចំណែកមួយចំនួនទៀតក៏បញ្ចេញយោបល់រិះគន់ទៅលើកាយវិការមិនសូវសមរម្យរបស់នាង ហើយមួយចំនួនទៀតក៏មានមតិរៀងៗខ្លួនបែបរិះគន់ស្ថាបនាជាដើម។
រំលងតែមួយថ្ងៃក្រោយជួបរឿងរិះគន់ផង និង សរសើរផងនោះ ស្រាប់តែនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ តារាចម្រៀង រ៉ាប៊ី បានបង្ហោះសារដ៏គួរឱ្យចាប់អារម្មណ៍បែបលេងសើចមួយពាក់ព័ន្ធនឹងរឿងលុយកាក់លើហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា ៖ «អរុណសួស្ដីចាស ថ្ងៃនេះសុខៗគេដៀលខ្ញុំថាគ្មានលុយអី១រៀល ខ្ញុំហួសចិត្តដើរចេញ ហើយឆ្ងល់ម៉េចបានគេដឹង Have a nice day everyone»៕