ស្រឡាញ់កូនមួយតៅស្រឡាញ់ចៅមួយថាំង! លោកតា វ៉ិចទ័រ រំភើបខ្លាំងពេលឃើញមុខចៅស្រី
តារាកំប្លែង វ៉ាន់ នីឡា បានសម្រាលកូនស្រីដំបូងប្រកបដោយសុខភាពល្អ និង សុវត្ថិភាពទាំងម្ដាយទាំងកូនកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២។
ងាកមកលោកតា វ៉ិចទ័រ ដែលជាឪពុករបស់តារាកំប្លែង វ៉ាន់ នីឡា វិញ បានបង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំង ក្រោយទទួលបានសមាជិកថ្មីដែលជាចៅស្រីបង្កើតរូបនេះ។ តាមរយៈរូបថតដែលផលិតករដ៏ល្បីល្បាញរូបនេះបង្ហោះនៅលើបណ្ដាញសង្គម ហាក់បង្ហាញឱ្យឃើញពីកាយវិការរបស់ លោកតា វ៉ិចទ័រ ស្រឡាញ់ចៅស្រីតូចរូបនេះខ្លាំងណាស់។
មុនតារាកំប្លែង វ៉ាន់ នីឡា សម្រាលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់នេះ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ លោកតា វ៉ិចទ័រ ទទួលបានសមាជិកថ្មីដែលជាចៅដំបូងម្នាក់រួចមកហើយ។ អាចនិយាយបានថានេះគឺជាដំណឹងល្អផ្ទួនៗសម្រាប់ផលិតករកម្មវិធីកម្សាន្តខាងលើ ដែលខុសគ្នាមិនប៉ុន្មានថ្ងៃលោក លោកទទួលបានចៅដល់ទៅ ២ នាក់។
ក្នុងនោះគេក៏ឃើញមានអ្នកសិល្បៈ និង មហាជនអ្នកគាំទ្រជាច្រើនបាននាំគ្នាបញ្ចេញមតិអបអរសាទរចំពោះការទទួលបានសមាជិកគ្រួសារថ្មីរបស់តារាកំប្លែង វ៉ាន់ នីឡា និង លោកតា វ៉ិចទ័រ ផងដែរ៕