មកមើលទិដ្ឋភាពជុំវិញផ្ទះ Toni និង Kaew ពោរពេញដោយធម្មជាតិ គួរឱ្យចង់រស់នៅ
បើនិយាយពីគូស្វាមីភរិយាតារាប្រុសស្រី Toni Rakkaen និង Kaew Jarinya មហាជនភាគច្រើនមុខជាធ្លាប់បានស្គាល់ថាតារាគូនេះ ជាគូដែលពោរពេញដោយភាពផ្អែមល្ហែម តែងបណ្តើរគ្នាដើរលេងក្រៅប្រទេសជាញឹកញាប់ ហើយជាគូដែលចូលចិត្តប្រើជីវិតសាមញ្ញរស់នៅជាមួយធម្មជាតិ។
ថ្មីៗនេះ Toni និង Kaew បានបង្ហោះរូបភាពជាច្រើនសន្លឹកពីទិដ្ឋភាពជុំវិញផ្ទះ ដែលមើលទៅពោរពេញដោយធម្មជាតិ មានស្រះទឹក ហើយក៏មានរានដំណាំចម្រុះដែលជាស្នាដៃតារាទាំងពីរជាអ្នកលើកដីចាក់ និង ដាំដោយដៃខ្លួនឯងផ្ទាល់។
ឃើញបែបនេះមហាជនជាច្រើនក៏បានចូលរួមបញ្ចេញមតិកោតសរសើរដល់ Toni និង Kaew ថាជាគូស្នេហ៍ដែលឧស្សាហ៍ដោយគ្រប់យ៉ាងជុំវិញផ្ទះ មិនថាដាំណាំ ស្រះទឹក និង ដើមផ្កាលម្អផ្សេងៗ ហើយសូម្បីតែផ្ទះក៏ធ្វើដោយដៃខ្លួនឯងផ្ទាល់ទាំងអស់៕