រឿងភាគថ្មីរបស់ Zhang Han កំពុងរងការរិះគន់ លើឈុតឆាកទាញអាវក្នុង
រឿងភាគថ្មី «Gentlemen of East 8th» របស់តារាសម្ដែងប្រុស Zhang Han កំពុងតែផ្ទុះការវែកញែកពីអ្នកទស្សនាខ្លាំង ក្នុងឈុតឆាកមួយដែលតួប្រុសបានទាញអាវក្នុងរបស់តួស្រីដោយចៃដន្យ។
នៅក្នុងឈុត ដែលតួស្រីសម្ដែងដោយ Xiaochen Wang បានរអិលជើង ប៊ិះនឹងដួលទៅក្រោយ។ ខណៈនោះ Zhang Han ជាតួប្រុស បានព្យាយាមទប់ ប៉ុន្តែដៃរបស់គាត់បានស្រវ៉ាចាប់អាវក្នុងរបស់តួឯកស្រីទៅវិញ។ ហើយអ្នកទាំងពីរបែរមកមើលមុខគ្នាយ៉ាងតក់ស្លុត ហើយឈុតនេះពិតជាត្រូវបានគេចាត់ទុកថារងភាពអាម៉ាស់ខ្លាំង។
បើតាមការបញ្ជាក់របស់អ្នកដឹកនាំរឿង គោលបំណងគឺចង់រំលេចឈុតឆាកក្នុងរឿងបែបកំប្លែង ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណេតបានបញ្ចេញមតិមិនល្អ។ ជាមួយគ្នានោះ ក៏មានមតិសង្ស័យថារឿងនេះបានលួចចម្លងពីខ្សែភាពយន្តភាគកូរ៉េថែមទៀតផង។
យ៉ាងណាមិញ វគ្គស្រដៀងគ្នានេះ ត្រូវបានអ្នកនិយមលេងអ៊ីនធឺណេតបានរិះគន់យ៉ាងចាស់ដៃ។ ចំពោះ តារាប្រុស Zhang Han និង ផលិតករ និង អ្នកនិពន្ធរឿងភាគទូរទស្សន៍ផងដែរ។ ដោយលើកឡើងថា មានចេតនាបន្ថែមសកម្មភាពអាម៉ាស់ និងរូបភាពអាសអាភាស។
បច្ចុប្បន្ននេះ ពិន្ទុនៃរឿងភាគនេះនៅលើគេហទំព័រ «Douban» គឺត្រឹមតែ ២.៣ ប៉ុណ្ណោះ ហើយពិន្ទុបាននិងកំពុងឡើងដល់កម្រិតទាបបំផុត ជាប្រវត្តិសាស្រ្តថ្មីមួយទៀត៕