មិនធម្មតា! ប្រវត្តិអនាគតប្ដីជ័យលាភីរងទី១ MUT ២០២២ ដែលទើបបំពាក់ចិញ្ចៀនសុំរៀបការ
កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ដំណឹងដ៏រីករាយមួយបានកើតឡើងក្នុងរង្វង់សិល្បៈថៃ ក្រោយតារាស្រី Nicolene Limsnukan ដែលជាជ័យលាភីរងលំដាប់ទី ១ ប្រចាំ Miss Universe Thailand ឆ្នាំ ២០២២ ត្រូវបានគូស្នេហ៍លុតជង្គង់សុំរៀបការនៅឯមាត់សមុទ្រ Hua Hin យ៉ាងរ៉ូមែនទិក ក្រោយមើលចិត្តគ្នាអស់រយៈពេល ២ ឆ្នាំ។
បើក្រឡេកទៅមើលសាវតារគូអនាគតរបស់តារាស្រីរូបនេះវិញ គេសង្កេតឃើញថាពិតជាមិនធម្មតាប៉ុន្មានឡើយ ដោយគូអនាគតរបស់ Nicolene មានឈ្មោះថា Gun Guntapon Mahanonda ជាកូនប្រុសពៅរបស់លោកសាស្ត្រាចារ្យ Tepnithi Mahanon អគ្គលេខាធិការនៃសាកលវិទ្យាល័យ Chulabhorn Royal Academy និងជានាយកមន្ទីរពេទ្យ Chulabhorn ហើយម្តាយជាវេជ្ជបណ្ឌិត ឌុកទ័រ Rangsini Mahanon បច្ចុប្បន្នជាគ្រូបង្រៀនភ្នែកវេជ្ជសាស្ត្រមួយរូបក្នុងសាកលវិទ្យាល័យ Chulahorn Royal Academy។
លោក Gun បានរៀនចប់ថ្នាក់បរិញ្ញាបត្រចំនួន ២ ផ្នែកគឺផ្នែកវិស្វកម្មអេឡិចត្រូនិច និងវិស្វកម្មអគ្គិសនី នៅឯសាកល្យវិទ្យាល័យ Melbourne ប្រទេសអូស្ត្រាលី ហើយបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្ម និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ University College London (UCL) នៅឯចក្រភពអង់គ្លេស។
បច្ចុប្បន្នលោកគឺជាអ្នកគ្រប់គ្រង Country Project Manager (Thailand) នៅក្នុងក្រុមហ៊ុនថាមពល Entoria Energy ប្រចាំប្រទេសថៃ និងជាអ្នកវិនិយោគផ្នែកថាមពលសូឡាមួយរូបផងដែរ៕