ហ្វេនៗចង់ស្ដាប់បទបែបណា? ពេលនេះ អាយដលតូច លីម តិចម៉េង បង្ហើបជិតចេញបទចម្រៀងដំបូងហើយ
ពិតណាស់ ក្រោយពីបញ្ចប់ការប្រកួត និង ទទួលបានជ័យលាភីលេខ ១ នៃកម្មវីធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ លោក លីម តិចម៉េង កំពុងមមាញឹកខ្លាំងដែលត្រូវបានអញ្ជើញចូលរួមកម្មវិធីជាបន្តបន្ទាប់។
ជាមួយគ្នានោះ ក៏បានបង្ហាញឱ្យឃើញថាប្រជាប្រិយភាពរបស់ម្ចាស់ជ័យលាភីរូបនេះ ពិតជាខ្លាំងក្លាដែលឆក់បានការស្រឡាញ់គាំទ្រភ្លូកដឹកភ្លូកដីពីមហាជនជាមួយនឹងការបង្ហាញខ្លួនរបស់លោកមិនថាតាមសាធារណៈ ឬ ក្នុងកម្មវិធីប្រគំតន្រ្តីផ្សេងៗ។
ដោយឡែក មកដល់ពេលនេះ ក្រោយទទួលបានពាន និង ប្រជាប្រិយភាពយ៉ាងខ្លាំងក្លាបែបនេះ អាយដលតូច លីម តិចម៉េង ក៏កំពុងតែត្រៀមបង្ហាញនូវស្នាដៃថ្មីរបស់ខ្លួនសម្រាប់អ្នកគាំទ្ររបស់លោកហើយ គឺលោកកំពុងត្រៀមចេញបទចម្រៀងផ្ទាល់ខ្លួនឆាប់ៗនេះហើយ។
នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ លីម តិចម៉េង បានបង្ហោះរូបភាពជាមួយលោកគ្រូភ្លេងភ្ជាប់ជាមួយសាររៀបរាប់ប្រាប់មហាជនអ្នកគាំទ្រថា ៖ «ត្រៀមចេញបទថ្មីបងប្អូន ជាមួយលោកគ្រូ THO MEET»។
ក្រោយឃើញបែបនេះមហាជន ជាពិសេសអ្នកគាំទ្ររបស់តារាចម្រៀងពន្លកថ្មីរូបនេះ កំពុងតែបង្ហាញចិត្តរំភើបអន្ទះសារង់ចាំស្ដាប់ និង គាំទ្រខ្លាំងនូវស្នាដៃបទចម្រៀងថ្មីរបស់លោកគ្រប់គ្នាផងដែរ៕