អីយ៉ាស់! រ៉ូលីន បានឈរថតរូបក្បែរ ស៊ឹម ច័ន្ទពន្លឺ បេះដូងធ្វើទុក្ខខុសធម្មតា
ជាការពិតណាស់ អ្នកគាំទ្រ Top 4 របស់កម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ មិនត្រឹមតែស្លុងចិត្តនឹងទឹកដមសំឡេងរបស់កំលោះទាំង ៤ នោះទេ ពោលគឺសូម្បីតែរូបសម្រស់ស្រស់សង្ហាររបស់អ្នកទាំង ៤ ក៏អង្រួនបេះដូងមហាជនមិនតិចនោះដែរ។
ក្នុងនោះ ក្រឡេកទៅមើល លោក ស៊ឹម ច័ន្ទពន្លឺ ក៏ជាម្នាក់ក្នុងចំណោម Top 4 ទាំង ៤ ខាងលើ ដែលត្រូវបានអ្នកគាំទ្រ ជាពិសេសហ្វេននារីៗ សរសើរពីរូបរាងដ៏ស្រស់សង្ហា កម្ពស់កម្ពរ និង ជាគ្រូពេទ្យថែមទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះ រ៉ូលីន ក៏បានបង្ហោះរូបភាពរួមគ្នាជាមួយនឹងសិល្បករ-ការិនី ជាច្រើនក្នុងកម្មវិធីមួយ ដោយរួមមានទាំងលោក ស៊ឹម ច័ន្ទពន្លឺ ដែរនោះ រ៉ូលីន ស្រាប់តែរៀបរាប់ថាថា៖ «ឈរជិត ពន្លឺ បេះដូងលោតដុកដាក់ៗ»។ សារនោះដែរ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានចូលទៅបញ្ចេញមតិលេងសើចនឹង រ៉ូលីន ផង និង ចំអន់ផង ថា រ៉ូលីន បានឈរនៅក្បែរប្រុសសង្ហា ស៊ឹម ច័ន្ទពន្លឺ បេះដូងធ្វើទុក្ខដល់ថ្នាក់នេះផង៕