ហ្វេនខ្លះកូនមួយ កូនពីរអស់ហើយ! នេះជាតួ Power Ranger ជំនាន់ឆ្នាំ ២០០០ ពេលនេះសម្រស់ប្រែប្រួលខ្លាំង
ជាអនុស្សាវរីយ៍ចាំមិនភ្លេច ប្រិយមិត្តមួយចំនួនកាលពីកុមារភាព ច្បាស់ជាបានទស្សនានូវរឿង Power Ranger ដែលជាវណ្ណកម្មដ៏ពេញនិយមកំឡុងចុងសតវត្សរ៍ទី ២០ ឈានចូលសតវត្សរ៍ទី ២១ ធ្វើឱ្យអ្នកទស្សនាតាមដានដាច់បាយដាច់ទឹក ដោយការស្រឡាញ់ និង ពេញចិត្តតួអង្គទៅតាមលក្ខណៈពិសេស និង ពណ៌តំណាងនីមួយៗ។
ដោយឡែក បើយើងក្រឡេកមកមើលស្ថានភាពតួអង្គនៅពេលបច្ចុប្បន្ន ឃើញថាពេលនេះម្នាក់ៗប្រែប្រួលសម្រស់ចាស់ៗទៅតាមវ័យ ជាងគ្រាដែលប្រិយមិត្តធ្លាប់បានទស្សនាកាលពីអតីតកាលកន្លងទៅ៕
ខាងក្រោមនេះ ជារូបភាពស្ថានភាពតួអង្គ Power Ranger នីមួយៗនាពេលបច្ចុប្បន្ន ៖