ណុប បាយ៉ារិទ្ធ ដាក់ក្តីពឹងខ្លាំងលើ ហង្ស មានីតា ថានឹងអាចបើកទ្វារកម្ពុជា ទម្លុះចូល Top បាននៅឆ្នាំនេះ
ពិតណាស់ ក្រោយពីទទួលបានជ័យលាភីគ្រងមកុដ Miss Universe Cambodia ២០២២ កញ្ញា ហង្ស មានីតា តម្រូវឱ្យត្រៀមខ្លួនដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe ឆ្នាំ ២០២២ លើកទី ៧១ ខាងមុខនេះ។
មកដល់ពេលនេះ បវរកញ្ញាចក្រវាល ហង្ស មានីតា កំពុងធ្វើការហ្វឹកហាត់ និង ត្រៀមខ្លួនពោរពេញទៅដោយភាពជឿជាក់មោះមុត ដោយថ្មីៗនេះ ក៏បានឃើញនាងហោះទៅប្រទេសហ្វីលីពីន ដើម្បីធ្វើការហ្វឹកហាត់បន្ថែមឱ្យកាន់តែខ្លាំងក្នុងការឆ្ពោះទៅកាន់ការប្រកួតសម្រស់ដ៏អស្ចារ្យលើឆាកអន្តរជាតិ។
ជាមួយនឹងការមើលឃើញពីគុណសម្បត្តិ រូបសម្រស់ និង សមត្ថភាពពេញដោយភាពជឿជាក់របស់បវរកញ្ញារូបនេះ បានធ្វើឱ្យមហាជនអ្នកស្នេហាវិស័យបវរកញ្ញាកំពុងបង្ហាញការរំពឹងខ្លាំងចំពោះនាង ដែលនឹងអាចនាំយកលទ្ធផលដ៏ល្អសម្រាប់ប្រទេសក្នុងឆ្នាំនេះផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ មិនត្រឹមតែមហាជនអ្នកគាំទ្រវិស័យបវរកញ្ញានោះទេ សូម្បីតែតារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ ក៏បានបង្ហាញនូវក្ដីសង្ឃឹម និង ការរំពឹងខ្លាំងចំពោះបវរកញ្ញា ហង្ស មានីតា ផងដែរក្នុងដំណើរឆ្ពោះទៅឈរឆាកអន្តរជាតិដែលសង្ឃឹមថានឹងអាចបើកទ្វារចូល Top កំពូលនាំយកលទ្ធផលល្អណាមួយជូនប្រទេសដែលមិនធ្លាប់មានពីមុនមក។
ក្នុងនោះ លោក ណុប បាយ៉ារិទ្ធ បានបង្ហោះរូបភាពរបស់ ហង្ស មានីតា ភ្ជាប់ជាមួយសាររៀបរាប់ជាភាសាអង់គ្លេសថា ៖ «I have high hopes and hopes that you will open the door of Cambodia to the world, you are a heroine who is stepping into the universe, you are a brave dream hunter, this is an opportunity to say goodbye to your dreams and walk To the truth, please do your best. May your dreams come true go go go miss universe Cambodia stay strong, brave and walk to the goal of your aspirations for you, for Cambodia, Step into the real universe Manita Hang _ហង្សម៉ានីតា»។
មានន័យជាភាសាខ្មែរថា ៖ «ខ្ញុំមានក្តីសង្ឃឹមខ្ពស់ ហើយក៏សង្ឃឹមថាអ្នកនឹងអាចបើកទ្វារប្រទេសកម្ពុជាឱ្យពិភពលោកបានឃើញ។ អ្នកគឺជាវីរនារីដែលកំពុងឈានជើងចូលក្នុងសកលលោក អ្នកគឺជាអ្នកប្រមាញ់ក្ដីសុបិនដ៏ក្លាហាន ដែលនេះជាឱកាសមួយដើម្បីនិយាយពាក្យលាចំពោះក្តីសុបិនរបស់អ្នក ហើយដើរទៅកាន់ការពិត សូមព្យាយាមឱ្យអស់ពីសមត្ថភាព។ សូមឱ្យក្ដីសុបិនរបស់អ្នកក្លាយជាការពិត។ Go go go Miss universe Cambodia រឹងមាំ ក្លាហាន និង ដើរទៅកាន់គោលដៅនៃក្តីប្រាថ្នារបស់អ្នក ដើម្បីខ្លួនអ្នក ដើម្បីកម្ពុជាឈានចូលទៅក្នុងសកលលោកពិត Manita Hang ហង្សម៉ានីតា»៕