(វីដេអូ) មិនត្រឹមសង្ហា ច្រៀងបានពីរោះទេ តែ ស៊ឹម ច័ន្ទពន្លឺ ក៏ពូកែការងារផ្ទះគ្រប់សព្វ គួរឱ្យសរសើរ
មហាជនសុទ្ធសឹងតែជា្របហើយពីប្រជាប្រិយភាពរបស់កំពូលបេក្ខភាព Cambodian Idol រដូវកាលទី ៤ ស៊ឹម ច័ន្ទពន្លឺ ដែលជាបេក្ខភាពមួយរូបទទួលការចាប់អារម្មណ៍ខ្លាំងជាមួយជីវិតឯកជន និង រូបសម្បត្តិដ៏ស្រស់សង្ហាមានមន្តស្នេហ៍ ដែលលោកជាប់ឈ្មោះជាគ្រូពេទ្យរូបសង្ហាបញ្ចប់ការសិក្សារពីក្រៅប្រទេស។
យ៉ាងណាមិញ បើនិយាយពីប្រជាប្រិយភាពក្នុងវិស័យចម្រៀង កំពូលបេក្ខភាពរូបនេះ ដ្បិតតែមិនទទួលបានពាន និង ខណៈប្រឡងរងនូវសម្ពាធនៃការរិះគន់ខ្លាំងក៏ពិតមែន តែរូបលោកក៏ឆក់បានបានបេះដូង ក្ដីស្រឡាញ់អាណិត និង សរសើរពីមហាជនមិនតិចនោះដែរ ជាមួយនឹងអត្តចរិកឫកពារល្អ ភាពអំណត់មិនតបត ព្រមទាំងបង្ហាញភាពរឹងមាំដោយការប្រឹងប្រែងអស់ពីសមត្ថភាពលើឆាកប្រឡងយ៉ាងល្អផងដែរ។
ដោយឡែក មហាជនអ្នកគាំទ្ររបស់ ស៊ឹម ច័ន្ទពន្លឺ កាន់តែចាប់អារម្មណ៍ខ្លាំងទៀតជាមួយសកម្មភាពក្នុងជីវិតឯកជនរបស់លោក ដែលឃើញថាមិនត្រឹមតែមានរូបសម្បត្តិសង្ហា មានទេពកោសល្យក្នុងវិស័យចម្រៀង តែរូបលោកកំពុងតែក្លាយជាបុរសដ៏ទាក់ទាញខ្លាំងក្នុងចិត្តនារីៗ ដែលឃើញពូកែការងារផ្ទះសព្វគ្រប់ ទាំងចង្រាន្តជើងឆ្នាំង ធ្វើបាយម្ហូបដោយខ្លួនឯង រៀបចំសម្លៀកបំពាក់យ៉ាងរៀបរាយគួរឱ្យសរសើរ។
ពិតណាស់ វីដេអូនៃសកម្មភាពនៃជីវិតឯកជនរបស់ ស៊ឹម ច័ន្ទពន្លឺ ត្រូវបានមហាជនអ្នកគាំទ្រជាច្រើនធ្វើការកាត់តចែករំលែកលើបណ្ដាញសង្គមដោយភ្ជាប់ជាមួយពាក្យពេចន៍សរសើរពេញចិត្តចំពោះចំណុចដ៏ទាក់ទាញ់របស់លោកគ្រប់គ្នាផងដែរ៕
សូមចុច Link នេះដើម្បីទស្សនាវីដេអូ៖