ភ្ញាក់ផ្អើល! សុខ សីឡាលីន ធ្លាប់ទម្លាយថា ឱក សុគន្ធកញ្ញា ជាចំណែកមួយនៃភាពរឹងមាំរបស់នាង ពេលបាក់ទឹកចិត្តកាលពី ៩ ឆ្នាំមុន
ដូចមហាជនបានជ្រាបរួចមកហើយ តារាចម្រៀងស្រី សុខ សីឡាលីន ក៏ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ហើយក្នុងឆ្នាំ ២០២២ នេះ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ ក៏កាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងថែមទៀត ក្រោយពីនាងបានក្តោបតំណែងជាគណៈកម្មការក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia Idol ទៀតផង។
យ៉ាងណាមិញ ក្រោយពីទទួលបានការកោតសរសើរលើអាជីពទាំងក្នុង និង ក្រៅសិល្បៈ ក៏ដូចជាតំណែងគណៈកម្មការមួយរូបទាំងញាទើបតែក្តាប់បានឱកាសធ្វើក៏ពិតមែន តែកញ្ញា សុខ សីឡាលីន ត្រូវបានមហាជនធ្លោយមាត់សរសើរពីសមត្ថភាពរបស់នាងយ៉ាងខ្លាំង។
ដោយឡែក បើក្រឡេកទៅមើលជីវិតឯកជនម្ចាស់បទ «ទឹកភ្នែកហូរគ្មានដង្ហើម» រូបនេះវិញ កន្លងមកកញ្ញាមិនដែលបានបង្ហើបពីបញ្ហាដែលកញ្ញាធ្លាប់មានជំងឺបាក់ទឹកចិត្តនោះឡើយ។ យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ កញ្ញា សុខ សីឡាលីន បានបង្ហោះរូបភាពក្នុងកម្មវិធី Cambodia Idol កាលពីសប្តាហ៍ទី ៥ ដោយបានឱបគណៈកម្មការ ៣ រូប ផ្សេងទៀត លាយឡំនឹងការបង្ហូរទឹកភ្នែក ព្រមទាំងបានលើកឡើងថា អ្នកនាង ឱក សុគន្ធកញ្ញា ជាផ្នែកមួយដែលធ្វើឱ្យនាងមានភាពរឹងមាំអំឡុងពេលនាងមានជំងឺបាក់ទឹកចិត្ត។
កញ្ញា សុខ សីឡាលីន ធ្លាប់បានរៀបរាប់ថា ៖ «ពិតជាលើសពីរំភើប! ឱបបងៗក្នុងអារម្មណ៍កក់ក្តៅ ភាពជាបងប្អូន (រៀមច្បង) ភាពជាក្រុមការងារដែលប្រឹងសហការគ្នា។ ជាពិសេសឱបបង កញ្ញា ជានារីដូចគ្នា ពិតជាហាមទឹកភ្នែកមិនបាន! បងកញ្ញា ជាចំណែកមួយនៃភាពរឹងមាំរបស់ខ្ញុំ កាលខ្ញុំបាក់ទឹកចិត្តកាល ៨-៩ ឆ្នាំមុន។ You gave me a hand, You raised me up, Cheer me! Gave me much more encouraging. I love You bong Aok Sokunkanha, my sister in heart. Respected and Love»៕