ស្លុ-..តចិត្ត! តារាជើងចាស់ Ad Sambat បាត់បង់ជី..វិតហើយ!
មុននេះបន្តិចផ្ទុះដំណឹងដ៏សែនសោកស្តាយបំផុតនៅក្នុងសង្គមសិល្បៈថៃ ក្រោយតារាជើងចាស់ដែលមហាជនថៃគោរពស្រឡាញ់លោក Ad Sambat Metanee ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិតនៅវ័យ ៨៥ ឆ្នាំ។
ដោយយោងតាមប្រភពតារាស្រី Suda Chuenban បានបង្ហោះឱ្យដឹងថា៖ «សុំប្រាប់ព័ត៌មានឱ្យបានដឹងថា បង Ad Sambat Metanee បានបាត់បង់ជីវិតហើយ សុំសម្តែងការសោកស្តាយដល់ក្រុមគ្រួសារលោកផង»។
ក្រោយដឹងដំណឹងនេះ គេសង្កេតឃើញថាអ្នកគាំទ្រជាច្រើនបានចូលរួមបញ្ចេញមតិសោកស្តាយ ព្រោះតែលោក Ad Sambat Metanee ជាតារាសម្តែងល្បីឈ្មោះ ហើយត្រូវចាត់ទុកថាជាតារាជាទីគោរព ព្រោះតែលោកគឺជាតួឯកប្រុសដែលល្បីខ្លាំងបំផុតនាអំឡុងសម័យឆ្នាំ ៦០-៧០ ជាង។
យ៉ាងណាមិញ គេពុំទាន់បានដឹងមូលហេតុនៃការស្លាប់របស់តារាប្រុសរូបនេះនៅឡើយទេ សូមរង់ចាំការរាយការណ៍បន្ថែមនៅពេលក្រោយ៕