(វីដេអូ) ទ្រាំលែងបាន! នាយចឺម ដាក់ផាំងៗទៅអ្នកប្រើសម្ដីមិនសមរម្យ ពាក់ព័ន្ធរឿងស្នេហា
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហាក់មានការភ្ញាក់ផ្អើលខ្លាំងចំពោះចំណងស្នេហ៍របស់តារាចម្រៀង នាយចឺម និង អ្នកមេម៉ាយរូបស្រស់សម្រស់ ក្រោយឃើញលោក និង គូស្នេហ៍ បានបង្ហោះសារប្លែកៗនៅលើគណនីហ្វេសប៊ុក ហាក់បង្ហាញឱ្យដឹងថាស្នេហារបស់អ្នកទាំងពីរកំពុងមានបញ្ហារកំារកូសរហូតឈានដល់ការចែកផ្លូវគ្នា។
ក្រោយឃើញ នាយចឺម និង គូស្នេហ៍ បង្ហោះសារក៏ដូចជាសកម្មភាពមួយចំនួនហាក់អ្នកទាំងពីរបានបែកបាក់គ្នានោះ ធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្ររបស់គូស្នេហ៍មួយគូនេះ បង្ហាញការសោកស្ដាយ និង ផ្ទុះការវែកញែកពេញបណ្ដាញសង្គម ព្រមទាំងឃើញមានមនុស្សមួយចំនួនបានបញ្ចេញមតិមិនសមរម្យចំពោះ នាយចឺម ដោយមានការជេរប្រមាថតិះដៀលលោកខ្លាំងៗទាក់ទងនឹងរឿងស្នេហានេះទៀតផង។
ស្របពេលផ្ទុះការវែកញែកពេញបណ្ដាញសង្គមទាក់ទងនឹងរឿងស្នេហាប្រេះឆានេះ គូស្នេហ៍របស់ នាយចឺម ក៏បានធ្វើការបកស្រាយឱ្យដឹងថារឿងរ៉ាវខាងលើគ្រាន់តែជាការយល់ច្រឡំដោយពួកគេពុំបានបែកបាក់គ្នាឡើយ។
ដោយឡែក ក្រឡេកទៅមើល នាយចឺម វិញ ខណៈបានឃើញការវែកញែក និង មនុស្សមួយចំនួនប្រើពាក្យសម្ដីជេប្រមាថលោកខ្លាំងពេក លោកក៏បានធ្វើការឡាយវីដេអូឆ្លើយតបទៅវិញខ្លាំងៗបង្ហាញពីចិត្តខឹងសម្បាដោយអស់ការអត់ទ្រាំ បាននិយាយខ្លាំងផ្ញើទៅកាន់មនុស្សមួយចំនួនដែលជេរតិះដៀលលោកដោយមិនបានដឹងរឿងច្បាស់ពីជីវិតស្នេហារបស់លោក ព្រមទាំងលោកក៏ធ្វើការបកស្រាយច្បាស់ៗផងដែរជុំវិញរឿងរ៉ាវស្នេហារបស់លោក និង គូស្នេហ៍៕
សូមទស្សនាវីដេអូខាងក្រោម៖