ក្ដៅៗ! ឪពុក ភិទិ ផ្ទុះប្រតិកម្មខ្លាំង រឿងបុរសម្នាក់ហ៊ានប្រៀបធៀប ភិទិ ទៅក្មេងញៀនថ្នាំ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសអ្នកគាំទ្របេក្ខជន ថុល សុភិទិ ដែលជាបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol ហាក់ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឪពុករបស់លោកចេញមុខប្រតិកម្មខ្លាំងៗទៅលើបុរសម្នាក់ដែលបានបង្ហោះវីដេអូនៅលើ Tik Tok វាយតម្លៃកូនប្រុសលោកថាជាក្មេងញៀនថ្នាំ។
គណនីហ្វេសប៊ុកឈ្មោះ Meak Bunthol ដែលគេស្គាល់គឺជាឪពុករបស់បេក្ខជន ថុល សុភិទិ បានបង្ហោះសារប្រតិកម្មទៅលើគណនី Tik Tok មួយឈ្មោះ apanha9999 ថា ៖ «តើបុគ្គលម្នាក់នេះជាអ្នកណា? ម៉េចបានយករូបកូនខ្ញុំ ថុល សុភិទិ មកវាយតម្លៃលើរូបគាត់ គ្រាន់តែរឿងចាក់សាក់លើដងខ្លួន ហេតុអីអ្នកឯងហ៊ានវាយតម្លៃ ប្រៀបធៀបកូនខ្ញុំទៅក្មេងញៀនថ្នាំ ទៅក្មេងហិតកាវ និង ក្មេងគ្មានឪពុកម្តាយណែនាំប្រដៅ ហើយដាក់សញ្ញាសួរឱ្យគេឆ្លើយតប តើអ្នកឯងមានបំណងអី្វ បានអ្នកហ៊ានវាយតម្លៃគ្រួសារខ្ញុំ និង កូនខ្ញុំ អ្នកស្គាល់ខ្ញុំ គ្រួសាខ្ញុំនៅឯណា?»។
លើសពីនេះ ឪពុក ថុល សុភិទិ ថែមទាំងបានឱ្យបុគ្គលរូបនោះចេញមុខសូមទោសគ្រួសារជាសាធារណៈទៀតផងថា ៖ «អ្នកឯងត្រូវតែចេញមុខមកសុំទោសគ្រួសារខ្ញុំជាសាធារណៈ ព្រោះអ្នកឯងហ៊ានមើលងាយគ្រួសារ និង កូនខ្ញុំ ថុល សុភិទិ សូមបងប្អូនជួយចែករំលែកឱ្យពុកម៉ែបងប្អូនបានដឹង ឱ្យគាត់ចេញមកជួបខ្ញុំ»៕