Aum ត្រូវអ្នកគាំទ្រលាន់មាត់ឱ្យ ក្រោយធ្វើរឿងនេះនៅថ្ងៃបុណ្យស…-ព ជីដូន DJ Matoom
មហាជនដែលនិយមតាមដានរឿងភាគថៃភាគច្រើន មុខជាបានស្គាល់ច្បាស់ Aum Patcharapa កំពូលតារាស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ ដែលមានសម្រស់ស្រស់ស្អាតហាក់មិនចេះចាស់ទៅណា បើទោះបីជាមានវ័យ ៤៣ ឆ្នាំហើយក្តី។
ថ្មីៗនេះ Aum បានធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់ ថាស័ក្តិសមជាកំពូលតារាស្រីដែលមានអ្នកស្រឡាញ់ទាំងប្រទេសពិតមែន ព្រោះតែនាងបានចូលរួមផ្ញើគ្រឿងសម្អាងម៉ាកល្បី ដើម្បីប្រើប្រាស់ផាត់មុខ និង តុបតែងសាកសព នៅក្នុងពិធីបុណ្យសពរបស់ DJ Matoom។
បន្ថែមពីនេះគេដឹងទៀតថា Aum មិនត្រឹមតែផ្ញើគ្រឿងសម្អាងនោះទេ នាងក៏បានចូលរួមរៀបចំឈុត និង ក្រណាត់ដើម្បីប្រគេនព្រះសង្ឃផងដែរ។ ក្រៅពីនេះទៀត គេបានរកឃើញថា Aum ក៏ជាសប្បុរសមួយរូបដែលនៅពីក្រោយមូលនិធិ Ruamkatanyu Foundation ផងដែរ៕