កូនកើតមិនប៉ុន្មានថ្ងៃផង ប្តីរបស់ Due ធ្វើរឿងនេះដាក់ប្រពន្ធកូន អ្នកគាំទ្រច្រណែនព្រាត
ជាង ១ សប្តាហ៍ទៅហើយ ដែលអ្នកម៉ាក់សម័យថ្មី Due Arisara បានសម្រាលកូនប្រុសដ៏សែនឃ្យូដ Silasezralee។ អ្វីដែលសំខាន់ បន្ទាប់ពីសម្រាលហើយមិនបានប៉ុន្មាន អ្នកម៉ាក់រូបនេះហាក់រឹងមាំ និង មានទឹកមុខស្រស់ រហូតមហាជនលាន់មាត់សរសើរ និង សាទរចំពោះអ្នកម៉ាក់ថ្មីថ្មោងរូបនេះព្រាត។
លើសពីនេះទៅទៀត អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនោះ បន្ទាប់ពីសម្រាលកូនមិនទាន់បានប៉ុន្មាន ឃើញថាអ្នកម៉ាក់រូបនេះ និង ស្វាមីបាននាំកូនប្រុសតូចដំបូងចូលទៅក្នុងផ្ទះដ៏កក់ក្តៅរបស់នាងហើយ។ អ្វីដែលគ្រប់គ្នាលួចច្រណែនបំផុតនោះ ពេលបានឃើញ Sebastian Lee ដែលជាស្វាមីបណ្តូលចិត្តរបស់ Due Arisara បានបង្ហាញក្តីស្រឡាញ់ចំពោះកូនប្រពន្ធ មើលថែនៅក្បែរប្រពន្ធ និង កូនស្ទើរតែមិនរំលងមួយវិនាទីទាល់តែសោះ។
ជុំវិញរូបភាពប៉ុន្មានសន្លឹកនេះ កំពុងតែធ្វើឱ្យរង្គោះបេះដូងមិត្តនារីមិនតិចនាក់នោះឡើយ ឱ្យលួចច្រណែននឹងជីវិតអ្នកម៉ាក់ថ្មីថ្មោង Due Arisara៕