យ៉ូយ! នាឡិការបស់ Hyun Bin ពាក់ក្នុងថ្ងៃសម្ពោធរឿងថ្មី ថ្លៃស្មើឡានមួយគ្រឿង
កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២ តារាសម្ដែងប្រុសកូរ៉េ Hyun Bin បានបង្ហាញវត្តមានចូលរួមក្នុងសន្និសីទសារព័ត៌មាន ដើម្បីដាក់សម្ពោធខ្សែភាពយន្តថ្មី «Confidential Assignment 2: International»។
ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នោះ តារាសម្ដែងរូបនេះ ត្រូវអ្នកសារព័ត៌មានចោមរោមសួរនាំជាច្រើន ចាប់តាំងពីលោកបានរៀបការជាមួយនឹងតារាសម្ដែងស្រី Son Ye Jin និងកំពុងត្រៀមស្វាគមន៍សមាជិកថ្មីជាកូនដំបូងផងដែរ។
លើសពីនេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ តារាប្រុសរូបនេះ បានជ្រើសរើសពាក់នាឡិកាម៉ាក Omega ពាក់ចូលរួមក្នុងកម្មវិធី ក្នុងនាមជាអ្នកតំណាងឱ្យម៉ាកនាឡិកាល្បីនេះ តាំងពីចុងឆ្នាំ ២០២០។ ម៉ាកនាឡិកាល្បីមួយនេះ ត្រូវបានគេស្គាល់ថាជាម៉ាកនាឡិកា Omega Seamaster Aqua Terra ផលិតពីមាស 18K SednaTM រចនាលក្ខណៈពិសេស រីឯតម្លៃរបស់នាឡិកា គឺមានតម្លៃ ១៩ ០០០ ដុល្លារ៕