ពេជ្រ សូលីកា ឆ្លើយតបទៅអ្នកគាំទ្រវិញហើយ រឿងបង្ហាញភាពស្និទ្ធស្នាលនឹង ភិទិ ខុសធម្មតា!
ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រតារាចម្រៀងរាងតូចច្រឡឹង ពេជ្រ សូលីកា និង កំលោះសង្ហាដែលជាបេក្ខជនដ៏លេចធ្លោនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ថុល សុភិទិ បង្ហាញកាយវិការកាន់តែស្និទ្ធស្នាលនឹងគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ភាពសង្ស័យរបស់អ្នកគាំទ្រកាន់តែកើនឡើង បន្ទាប់ពីអ្នកមេម៉ាយសាច់សខ្ចីដូចបណ្ដូលចេក ពេជ្រ សូលីកា បានបង្ហោះ Story នៅលើបណ្ដាញសង្គម បង្ហាញពីសកម្មភាពកំលោះសង្ហា ថុល សុភិទិ ឱនថើបស្មានាងយ៉ាងផ្អែមល្ហែមប្រៀបដូចគូស្នេហ៍ដ៏រ៉ូមែនទិកមួយគូ។
ទង្វើស្និទ្ធស្នាលគ្នាខ្លាំងរវាង សូលីកា និង ភិទិ ក៏បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍ ហើយនាំគ្នាសួរនាំចង់ដឹងពីទំនាក់ទំនងពិតប្រាកដរបស់ពួកគេ រហូតដល់ សូលីកា សម្រេចចិត្តលុបវីដេអូនោះចេញពី Story របស់នាង ដោយតារាស្រីរូបនេះអះអាងថាព្រោះមានអ្នកឆាតសួរច្រើនខ្លាំងពេកនាងឆ្លើយតបមិនអស់។
ក្នុងនោះ ពេជ្រ សូលីកា ក៏បានស្រាយចម្ងល់មហាជនអ្នកគាំទ្រពាក់ព័ន្ធនឹងភាពស្និទ្ធស្នាលរវាងនាង និង សុភិទិ ថាអ្នកទាំងពីរគ្រាន់តែជា (Bro&Sis) ដែលមានន័យថា ត្រឹមជាបងប្អូនរាប់អានគ្នាតែប៉ុណ្ណោះ៕