ផ្អើលអ្នកគាំទ្រ រតនៈ វិសិដ្ឋ ត្រូវស្រីស្អាតម្នាក់អះអាងថាធ្លាប់រៀបការ និង មានកូនជាមួយគ្នា
តារាសម្ដែងប្រុសរូបសង្ហា រតនៈ វិសិដ្ឋ បានបង្ហោះសារដោយការហួសចិត្តជាខ្លាំង និង សូមបដិសេធទាំងស្រុង ក្រោយមាននារីរូបស្អាតរស់នៅក្រៅប្រទេសម្នាក់អះអាងថាលោក និង នាងបានរៀបការជាមួយគ្នា ថែមទាំងមានកូនជាមួយគ្នាទៀតផង។
នារីខាងលើមានគណនីហ្វេសប៊ុកឈ្មោះ Davy Rose បានបង្ហោះរូបថត និង សារដែលមានអត្ថន័យថា នាង និង តារាសម្ដែង រតនៈ វិសិដ្ឋ គឺជាប្ដីប្រពន្ធ ហើយក៏មានកូនប្រុសជាមួយគ្នាទៀតផង។ ពាក់ព័ន្ធនឹងរឿងនេះ រតនៈ វិសិដ្ឋ សូមបដិសេធ ហើយអះអាងថាលោក និង នារីខាងលើមិនធ្លាប់ស្គាល់គ្នាឡើយ ហើយលើសពីនេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើក៏មានស្វាមីរួចរាល់ហើយដែរ។
តាមការលើកឡើងរបស់ រតនៈ វិសិដ្ឋ បានឱ្យដឹងថា នារីខាងលើថែមទាំងចោទប្រកាន់ខ្លួនថាបានបោកលុយនាងទៀត ៖ «ថ្មីៗនេះ មកចោទខ្ញុំថាបោកលុយគាត់ទៀត ពុទ្ធោមានមនុស្សល្ងង់ឱ្យគេបោកលុយបានស្រួលម៉េស ហើយតែងតែយករូបខ្ញុំបង្ហោះជាមួយកូនគាត់ ឥលូវខ្ញុំ Block អ៊ំស្រីម្នាក់នឹងហើយ»៕