(វីដេអូ) ភ្ញាក់ផ្អើល! ពេជ្រ សូលីកា និង សុភិទិ បង្ហាញទង្វើស្និទ្ធគ្នាខ្លាំង រហូតផ្ទុះការសង្ស័យព្រាត
មួយរយៈចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រតារាចម្រៀងរាងតូចច្រឡឹង ពេជ្រ សូលីកា និង កំលោះសង្ហាដែលជាបេក្ខជនដ៏លេចធ្លោនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ថុល សុភិទិ បង្ហាញកាយវិការកាន់តែស្និទ្ធស្នាលនឹងគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
តួយ៉ាងថ្មីៗនេះ អ្នកមេម៉ាយសាច់សខ្ចីដូចបណ្ដូលចេក ពេជ្រ សូលីកា បានបង្ហោះ Story ទាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្រ្តាក្រាម បង្ហាញពីសកម្មភាពកំលោះសង្ហា ថុល សុភិទិ ឱនថើបស្មានាងយ៉ាងផ្អែមល្ហែមប្រៀបដូចគូស្នេហ៍ដ៏រ៉ូមែនទិកមួយគូ។ ទង្វើស្និទ្ធស្នាលគ្នាខ្លាំងរវាង សូលីកា និង ភិទិ ក៏បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍ និង យកទៅបង្ហោះចែករំលែកតៗគ្នា។
ក្រៅពីសកម្មភាពដ៏ផ្អែមល្ហែមលើកនេះហើយនោះ ជាញឹកញាប់កន្លងមកគេក៏តែងឃើញអ្នកមេម៉ាយកូនមួយ សូលីកា និង ភិទិ បានបង្ហាញកាយវិការជិតដិតនឹងគ្នាប្លែកលើសពីរៀមច្បងសិស្សប្អូនក្នុងរង្វង់សិល្បៈធម្មតា ដែលធ្វើឱ្យមហាជនផ្ទុះការសង្ស័យ និង ចង់ដឹងពីទំនាក់ទំនងរបស់ពួកគេជាខ្លាំង។ ចុចទីនេះដើម្បីទស្សនាវីដេអូ ៖