ផ្ទុះការស៊ែរព្រាត! រូបភាព តិចម៉េង និង នាងតូច Ellie ធ្វើមុខក្រមិចក្រមើមដាក់ផ្ទឹមគ្នាគួរឱ្យក្នាញ់
អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន កំពុងផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកនូវរូបភាពរបស់ លីម តិចម៉េង បេក្ខភាពកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ និង នាងតូច Ellie កូនស្រីបណ្ដូលចិត្តរបស់អតីតតារាកំប្លែង ផន សុផារី។
អ្នកនាង ផន សុផារី និង អ្នកលេងហ្វេសប៊ុក បានយកកូនក្រមិចក្រមើមគួរឱ្យក្នាញ់របស់នាងតូច Ellie និង បេក្ខជន លីម តិចម៉េង ដែលពួកគេធ្វើទឹកមុខប្រហាក់ប្រហែលគ្នាទៅកាត់ដាក់ផ្ទឹមគ្នាហើយបង្ហោះនៅលើបណ្ដាញសង្គម ធ្វើឱ្យមានការស៊ែរចែករំលែកតៗគ្នាព្រោងព្រាត។
ក្នុងនោះក៏មានការលើកឡើងពីសំណាក់អ្នកគាំទ្រទៅលើសកម្មភាពស្រដៀងគ្នារបស់ តិចម៉េង និង នាងតូចគួរឱ្យស្រឡាញ់ Ellie ក្នុងអត្ថន័យស្រឡាញ់ចូលចិត្ត និង គាំទ្រពួកគេជាខ្លាំង ជាពិសេសពេលឃើញរូបភាពរបស់ពួកគេទាំងពីរធ្វើកាយវិការស្រដៀងគ្នាទៀតនោះ កាន់តែធ្វើឱ្យអ្នកគាំទ្រក្នក់ក្នាញ់កាន់តែខ្លាំង៕