មិនស្មានសោះ! Jamyjame ស្រកគីឡួបាក់សម្រស់ខ្លាំងមើលមិនចង់ស្គាល់ ព្រោះមូលហេតុនេះ
តារាប្រុសវ័យ ២៥ ឆ្នាំ លោក Jamyjame គឺជាតារាសម្ដែងមួយរូបរបស់ថៃ ដែលពោរពេញដោយទេពកោលស្យ និង សមត្ថភាព ហើយកន្លងមកអ្នកកំលោះរូបនេះ តែងបានបង្ហាញស្នាដៃជារឿយៗលើកញ្ចក់ទូរទស្សន៍ និង រោងកុន។ មិនត្រឹមតែប៉ុណ្ណោះរូបគេក៏ត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ ទាំងរូបសម្រស់ និង ភាពប៉ិនប្រសប់ក្នុងវិស័យសិល្បៈផងដែរ។
ថ្មីៗនេះ តារាប្រុស Jamyjame ក្តាប់បានឱកាសសម្ដែងក្នុងខ្សែភាពយន្ត Thirteen Lives ដែលសម្ដែងទៅតាមទិដ្ឋភាពក្មេងប្រុស ១៣ នាក់ជាប់ក្នុងរូងភ្នំថាំហ្លួង នៅខេត្តឈៀងរ៉ៃ។ ក្នុងរឿងតារាប្រុស Jamyjame បានសម្ដែងជាតួអង្គគ្រូកីឡា ដែលនាំក្មេងៗចូលទៅលេងក្នុងរូងភ្នំ។
ជាមួយនឹងរឿងនេះ តារាប្រុស Jamyjame បានលះបង់ជាខ្លាំងដើម្បីឱ្យត្រូវនឹងសាច់រឿង ជាពិសេសលោកត្រូវសម្រកគីឡូរបស់ខ្លួនពី ៥៤ គីឡូ ទៅ ៤៧ គីឡូ ដែលធ្វើឱ្យលោកស្គមជាខ្លាំងរហូតមើលស្ទើរមិនចង់ស្គាល់ តែពេលនេះលោកវិលត្រឡប់មកគីឡូដូចដើមវិញហើយ។ ទម្រាំវិលមកដូចដើមគឺ តារាប្រុស Jamyjame ចំណាយពេលរយៈពេលដល់ទៅ ១ ខែឯណោះ តែយ៉ាងណាសម្រាប់មហាជនពិតជាសរសើរមិនដាច់ពីមាត់ពីការលះបង់របស់លោក៕