Ning ចេញមុខតបផាំងៗជំនួស Kem ក្រោយផ្ទុះការសង្ស័យថាលោកកែសម្ផស្ស
បើនិយាយពីតារាប្រុសរូបសង្ហា Kem Hussawee មហាជនភាគច្រើនប្រាកដជាបានស្គាល់ច្បាស់ហើយថា លោកជាតារាសម្តែងវ័យក្មេងដ៏លេចធ្លោមួយរូប ដែលមានកម្ពស់ខ្ពស់ស្រឡះ មិនត្រឹមតែមានមុខមាត់ស្រស់ស្អាតទេ តែក៏ពោរពេញដោយសមត្ថភាពផងដែរ។
ថ្មីៗនេះតារាប្រុសវ័យ ២៤ ឆ្នាំ រូបនេះ បានផ្ទុះពាក្យខ្សឹបខ្សៀវពីអ្នកគាំទ្រថា មុខមាត់ដ៏ស្រស់សង្ហារបស់លោកគឺស្អាតដោយសារឆ្លងកាត់ផ្លែកាំបិត ដែលឮតគ្នាពីមាត់មួយទៅមាត់មួយ រហូតក្លាយជាប្រធានបទក្តៅគគុក។
យ៉ាងណាមិញ ដោយហាក់អត់ទ្រាំបណ្តែតបណ្តោយតទៀតមិនបាន តារាស្រី Ning Panita ដែលជាអ្នកដឹកនាំឆ្នើមប្រចាំក្រុមហ៊ុនតែមួយជាមួយតារាប្រុស Kem ក៏បានចេញមុខបកស្រាយឆ្លើយតបផាំងៗថា៖ «អ្នកណាចង់ដឹងរឿង មកស្តាប់ទីនេះសិន!!! កែសម្រស់ ឬ ឆ្លងកាត់មុខកាំបិតឬ? ចង់ប្រាប់ថាតួប្រុសសំណព្វចិត្តម៉ែ Ning គឺមិនដែលបានប៉ះមុខកាំបិតសោះឡើយ បើថារឿងចាក់ម្ជុល ឬគ្រឿងបាញ់ឡាស៊ែរអ្វីបែបនេះ អាហ្នឹងគឺជារឿងធម្មតាទៅហើយមិនចឹង? មើលសួរតិចមើល? សព្វថ្ងៃនេះមានតារាណាខ្លះដែលមិនធ្លាប់ចាក់ម្ជុល ឬទៅបាញ់ឡាស៊ែរផ្សេងៗ??»៕