ក្ដៅគគុក! ផ្ទុះផ្អើលថា ៣ ខែទៀត ភរិយា Weir នឹងសម្រាលកូនហើយ!
បន្ទាប់ពីរៀបការរួចអស់រយៈពេលជិត ២ ខែមក តារាប្រុស Weir Sukollawat និង ភរិយា ក៏បានលេចមុខទម្លាយដំណឹងល្អមួយទៀតឱ្យមហាជនរំភើបចិត្ត ក៏ដូចជាភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា ពោលតារាប្រុស Weir Sukollawat បានទម្លាយថា ពេលនេះភរិយារបស់លោកកំពុងតែពពោះកូនស្រីដំបូងហើយ។
យ៉ាងណាមិញ បន្ទាប់ពីដឹងថាភរិយាកំពុងតែមានកូនភ្លាម ឃើញថាតារាប្រុស Weir Sukollawat ហាក់រំភើបចិត្ត និង ញញឹមបិទមាត់មិនជិតឡើយ ព្រោះវាជាបំណងប្រាថ្នាដ៏ធំដែលលោកចង់បានបន្ទាប់ពីរៀបការរួច។
ដោយឡែក បន្ទាប់ពីប្រកាសមានកូនមិនបានប៉ុន្មាន ស្រាប់តែថ្មីៗនេះមានគណនី TikTok មួយបានទម្លាយថា ៖ «ហ៊ាបានកូនស្រីហើយ ៣ ខែទៀតប៉ុណ្ណោះនឹងសម្រាលហើយ»។
ជុំវិញដំណឹងមួយនេះ មហាជនបានឃើញហើយ ហាក់ស្រឡាំងកាំងណាស់ ព្រោះអ្នកទាំងពីរទៀបតែរៀបការសោះ បែរជាលេចដំណឹងថា ៣ ខែទៀតសម្រាលទៅវិញ តែទោះជាយ៉ាងណា គេមិនទាន់ច្បាស់មួយរយភាគរយទេថានេះជាព័ត៌មានច្បាស់ពិតប្រាកដ ដូច្នេះ មហាជនជាច្រើន ហាក់អន្ទះសា រង់ចាំស្តាប់កំពូលតារាប្រុសរូបនេះចេះមុខបកស្រាយឱ្យកាន់តែច្បាស់៕