គូនេះធ្វើឱ្យគេសង្ស័យរហូត! សង្សាររបស់ Prang នៅសុខៗបង្ហោះពាក្យប្លែកៗ ស្មានមិនដល់
មកទល់ពេលនេះ រឿងរ៉ាវស្នេហារបស់តារាស្រីរូបស្រស់ Prang Kannarun និង តារាចម្រៀងរ៉េប Two Pee ហាក់នៅរងំក្នុងចិត្តមហាជនអ្នកគាំទ្រនៅឡើយទេ បន្ទាប់ពីលេចឮដំណឹងស្នេហ៍បែកបាក់របស់អ្នកទាំងពីរនាពេលកន្លងមក។
ថ្វីដ្បិតតែមិនមានការចេញមកបកស្រាយពីសាមីខ្លួនទាំងពីររឿងបែកគ្នាពិតមែន ឬ យ៉ាងណា តែមហាជនបានយល់ថា គូស្នេហ៍តារាស្រីប្រុសគូនេះ អាចនឹងចែកផ្លូវគ្នាស្ងាត់ៗមែន។ មូលហេតុដែលនាំឱ្យមហាជនយល់ឃើញបែបនេះ ព្រោះតែតារាស្រី Prang លែងពាក់ចិញ្ចៀនដែលតារាប្រុស Two Pee បំពាក់ឱ្យទៀតហើយ។
តែទោះជាយ៉ាងណា ខណៈមហាជនជាច្រើនបានសម្តែងការសោកស្តាយ និង ចង់ដឹងចំពោះរឿងពិតប្រាកដពេក ស្រាប់តែថ្មីៗនេះតារាចម្រៀងរ៉េប ដែលជាសង្សាររបស់នាង Prang បានបង្ហោះសារមួយឃ្លាធ្វើឱ្យមហាជនមានសង្ឃឹមវិញគ្រប់គ្នា ដោយគិតថាលោក និង តារាស្រី Prang Kannarun អាចនឹងត្រូវគ្នាវិញ។
ក្នុងនោះ លោកបានបង្ហោះសារយ៉ាងដូច្នេះថា ៖ «ខ្ញុំពិតជាពេញចិត្តនូវពេលវេលាដែលអ្នកនៅក្នុងជីវិតខ្ញុំ ហើយខ្ញុំក៏នៅតែបែបនេះជារៀងរហូត»។
ក្រោយឃើញសារបង្ហោះរបស់តារាចម្រៀងរូបនេះ មហាជនក៏ស្ងប់ចិត្តបន្ដិច និង ជឿជាក់ថាតារាក្នុងដួងចិត្តរបស់ពួកគេទាំងពីរ អាចនឹងនៅតែល្អចំពោះគ្នាដូចដើម៕