(វីដេអូ) ទេពកោសល្យពេញទំហឹង! កូនប្រុស ខាត់ ជេមស៍ ចេះរ៉េបយ៉ាងស្ទាត់ជំនាញដូចតារាអាជីព
កន្លងមកមហាជនអ្នកគាំទ្រជាច្រើនតែងនាំគ្នាកោតសរសើរទៅលើកូនប្រុសស្រីរបស់តារាចម្រៀង ខាន់ ជេមស៍ ទៅលើទេពកោសល្យផ្នែកសិល្បៈច្រៀង ឬលេងឧបករណ៍តន្រ្តីរបស់ពួកគេ ប៉ុន្ដែថ្មីៗនេះ ខាន់ ជេមស៍ កាន់តែមានមោទកភាពលើកូនប្រុសទ្វេដង ក្រោយរូបគេឡើងឆាកច្រៀងរ៉េបយ៉ាងពីរោះ។
ខាន់ ជេមស៍ បានបង្ហោះវីដេអូមួយនៅលើគណនីហ្វេសប៊ុក ស្ដែងពីសកម្មភាពលោកបាននាំកូនប្រុសឡើងឆាកច្រៀងជាមួយគ្នា ប៉ុន្ដែរឿងដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំងនោះ កូនប្រុសតូចរបស់តារារូបនេះ បង្ហាញសមត្ថភាពរ៉េបយ៉ាងស្ទាត់ជំនាញប្រៀបដូចជាតារារ៉េបអាជីព។
ក្នុងនាមជាឪពុកមួយរូប ខាន់ ជេមស៍ អាចមានកូនពោរពេញដោយទេពកោសល្យស្នងតំណែងផ្នែកសិល្បៈបែបនេះ បានធ្វើឱ្យលោកមានមោទកភាពមិនស្ទើរនោះទេ។ សូមទស្សនាវីដេអូ ៖