ទីបំផុត! Dilraba Dilmurat ឈ្នះក្តីរឿងពាក្យចចាមអារ៉ាមរកស៊ីផ្លូ-..វភេ.-ទ
កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២ តារាសម្ដែងស្រី Dilraba Dilmurat បានតតាំងឈ្នះក្តីប្រឆាំងនឹងការបង្ខូចកេរ្តិ៍ឈ្មោះរបស់នាង ដោយនាងត្រូវបានគេចោទថាកំពុងរកស៊ីផ្លូវភេទ។ បើតាមការចុះផ្សាយរបស់ Sohu រាយការណ៍ថា តុលាការក្រុងប៉េកាំង បានឱ្យតារាស្រីរូបនេះ ទទួលសំណងចំនួន ៣៤០០ ដុល្លារ និង ឱ្យអ្នកដែលចោទប្រកាន់នាង ធ្វើការសុំទោសជាសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន។
បន្ទាប់មកចុងចោទបានចេញលិខិតសុំទោសដល់តារាស្រី Dilraba Dilmurat ចុះផ្សាយតាមកាសែត ដោយមានខ្លឹមសារថា ៖ «ខ្ញុំពិតជាសោកស្តាយចំពោះទង្វើដែលបង្កឱ្យមានភាពប៉ះពាល់កិត្តិយសដល់ Dilraba។ ដោយសារតែមានការប្រឆាំងពាក្យសម្តីជាមួយអ្នកគាំទ្ររបស់នាង ដោយខ្ញុំបានប្រើពាក្យសម្តីខ្លាំងៗ ប្រមាថសេចក្តីថ្លៃថ្នូរ និង ជះឥទ្ធិពលអាក្រក់លើតារាស្រីរូបនេះ ខ្ញុំសុំឱនមុខសុំការអភ័យពីអ្នកទាំងអស់គ្នា!»។
យ៉ាងណាមិញ បើតាមសាលក្រមរបស់តុលាការ ចាប់ពីឆ្នាំ ២០២១ កន្លងមក ចុងចោទបានទម្លាយផ្សាយអត្ថបទចំនួន ១៦ ដែលបរិហារកេរ្តិ៍ តារាស្រី Dilraba នៅលើបណ្តាញសង្គម។ ក្នុងនោះ ចុងចោទ បានចោទប្រកាន់តារាស្រីរូបនេះថា ជាស្រីរកស៊ីផ្លូវភេទលំដាប់មួយរូប មិនថាភ្ញៀវជានរណាទេ គ្រាន់តែបានលុយរាល់ខែច្រើន ក៏ទៅបម្រើបាន។ លើសពីនេះ ចុងចោទក៏បាននិយាយទៀតថា នាងបានធ្វើការវះកាត់កែសម្ផស្ស ដើម្បីលាក់អតីតកាលរបស់នាងកាលពីនៅក្មេងថែមទៀតផង៕