កូនប្រសាទើបប្រកាសពពោះសោះ ឥឡូវម្តាយរបស់ weir ចេញមុខទម្លាយភេទចៅបាត់
ថ្មីៗនេះ Weir Sukollawat និង ភរិយារូបស្រស់ ហាក់ពញាក់អារម្មណ៍ និង ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីអ្នកទាំងពីរបានចេញមុខទម្លាយដំណឹងល្អមួយថា ពេលនេះអ្នកទាំងពីរកំពុងតែទទួលបានទាយាទដំបូងហើយនោះ។
ជុំវិញដំណឹងមួយនេះ មិនត្រឹមតែគូស្វាមីរបស់អ្នកទាំងពីរ ឬ ក្រុមគ្រួសារទាំងសងខាងនោះទេដែលរំភើបចិត្ត តែសូម្បីតែអ្នកគាំទ្រក៏ចូលរួមអបអសាទរដល់គូស្វាមីថ្មីថ្មោងមួយគូនេះស្ទើរតែគ្រប់គ្នាដែរ។
អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងជាទីបំផុតនោះ ខណៈគូស្វាមីភរិយាមួយគូនេះទើបតែប្រកាសថាមានកូននៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះសោះ ស្រាប់តែថ្មីៗនេះម្តាយរបស់តារាប្រុស Weir Sukollawat បានលេចមុខទម្លាយភេទចៅយ៉ាងដូច្នេះបាត់ទៅហើយ ដោយលោកស្រីបានទម្លាយពាក្យសម្តីថា ៖ «អបអរសាទរចំពោះដំណើរជីវិតមួយនេះណ៎ា ម៉ាក់ស្ទើរតែរង់ចាំមិនបានឡើយសម្រាប់ការទន្ទឹងរង់ចាំម្ចាស់ក្សត្រីតូចចៅរបស់យាយ! ទឹកភ្នែកស្ទើរតែស្រក់ហូរចុះមកទៅហើយ»។
គួរបញ្ជាក់ដែរថា តាមរយៈការបង្ហាញរបស់ម្តាយតារាប្រុស Weir Sukollawat គឺភរិយាទទួលតារាប្រុសរូបនេះកំពុងពពោះកូនដំបូងជាកូនស្រីហើយ ដោយនឹងត្រៀមចូលមកកាន់គ្រួសារដ៏តូចមួយនេះឆាប់ៗផងដែរ៕