ទោះ Nychaa មិននៅក្បែរ តែ Tono នៅតែឆ្លៀតធ្វើរឿងនេះដើម្បីនាង ក្នុងថ្ងៃបុណ្យម្តាយ
រឿងរ៉ាវស្នេហារវាងតារាប្រុស Tono Pakin និង តារាស្រី Nychaa នាមួយរយៈចុងក្រោយនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ព្រោះតែអ្នកទាំងពីរតែងបង្ហាញអារម្មណ៍ផ្អែមល្ហែមជាញឹកញាប់ដាក់គ្នាទៅវិញទៅមក ហើយកាន់តែហ៊ានបង្ហាញខ្លាំងជាងមុន ដែលធ្វើឱ្យអ្នកគាំទ្រហាក់ទន្ទឹងរង់ចាំដំណឹងល្អ។
យ៉ាងណាមិញ ថ្មីៗនេះ Nychaa បានលើកដៃលាគូស្នេហ៍លោក Tono ទាំងអាល័យ ព្រោះតែនាងត្រូវធ្វើដំណើរទៅរៀនបន្តវគ្គខ្លីនៅឯ ប្រទេសអង់គ្លេស ដែលជាហេតុធ្វើឱ្យមានការនឹករឭកគ្នាជាខ្លាំង។
ស្របពេលថ្ងៃបុណ្យម្តាយនៅថ្ងៃទី ១២ ខែសីហានេះ បើទោះបីជា Nychaa មិនបាននៅក្បែរ តែ Tono បានបំពេញតួនាទីជាកូនល្អជំនួស ដោយបានហៅទាំងម្តាយរបស់ Nychaa និង ម្តាយខ្លួនមកជុំគ្នា ដើម្បីថ្វាយកម្រងផ្កាបញ្ជាក់ការដឹងគុណ។
ឃើញគូស្នេហ៍ធ្វើបែបនេះ តារាស្រី Nychaa ដែលកំពុងស្ថិតនៅក្រៅប្រទេសហាក់រំភើបជាខ្លាំង ដោយបានបង្ហោះសារថា ៖ «ស្រឡាញ់គ្រប់គ្នាដល់ហើយ សុំឱ្យម៉ែ Yui និង ម៉ែ Noi មានសុខភាពកាន់តែរឹងមាំ ហើយមានតែសេចក្តីសុខណាចាស៎ អរគុណបង Tono ដែលមើលថែម៉ែជំនួសអូន»៕