ថ្ងៃទិវាម្តាយ ស្រាប់តែកូនៗ Chompoo នាំគ្នាធ្វើរឿងទាំងនេះឱ្យម្តាយយ៉ាងរំភើប
កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ នៅប្រទេសថៃគឺជាថ្ងៃទិវាម្ដាយ ឬ Mother Day ។ ក្នុងនោះដែរ គេក៏ឃើញមានអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្ត្រាក្រាមជាច្រើននាំគ្នាបង្ហោះរូបភាពអ្នកម្តាយរៀងៗខ្លួនដោយសរសេររៀបរាប់ពីការដឹងគុណ និង រូបភាពក្រាបសំពះ ជាដើម។
ដោយឡែក ងាកទៅមើលតារាសម្ដែង តារាចម្រៀង អ្នកក្នុងរង្វង់សិល្បៈក៏ដូចគ្នា ដោយម្នាក់ៗបានបង្ហោះរូបភាពអ្នកម្ដាយពេញបណ្ដាញសង្គម។ តួយ៉ាងក្រឡេកទៅមើលកំពូលតារាស្រី Chompoo Araya ឯណោះវិញ ក្នុងថ្ងៃទិវាម្តាយ ក៏ស្រាប់តែបង្ហោះរូបភាពកូនៗទាំង ៣ យ៉ាងរំភើបចិត្ត ដោយកូនៗរបស់នាងបានយកបាច់ផ្កាម្នាក់មួយភួងលុតជង្គង់សុំខមោទោស និង សុំពរជ័យពីនាង។
ទង្វើដ៏ប្រពៃដែលតារាស្រី Chompoo បានបង្រៀនកូនបាននេះ ធ្វើឱ្យមហាជនមានការលាន់មាត់សរសើរជាខ្លាំង។ ជាពិសេស គឺមហាជនក្រឺតក្នាញ់នូវភាពឆ្លាតវៃរបស់ពួកគេ មិនត្រឹមតែមានមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់ហើយ បើនិយាយពីភាពឆ្លាតវៃ អាកប្បកិរិយាក៏ប្រសើរដែរ៕