ផ្ទុះផ្អើល! តារា K-pop វ័យក្មេងរូបនេះ មានមុខមាត់ស្រដៀងគ្នាខ្លាំងនឹងតារាស្រី Barbie Hsu
NewJeans ក្រុមចម្រៀងកូរ៉េថ្មីមួយ ដែលទើបតែចេញបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា «Attention» កាលពីខែមុននេះ។ ទើបចូលប្រឡូកវិស័យចម្រៀងក៏ពិតមែន ប៉ុន្តែក្រុមចម្រៀងស្រីវ័យក្មេងដ៏ស្រស់ស្អាតមួយក្រុមនេះ ផ្ទុះប្រជាប្រិយភាព និង ការចាប់អារម្មណ៍ខ្លាំងពីមហាជននានា។
ក្រុមចម្រៀងថ្មីមួយនេះដែរ មានសមាជិកចំនួន ៥ នាក់ មានអាយុជាមធ្យម ១៦ ឆ្នាំ។ ក្នុងចំណោមសមាជិកទាំង ៥ នាក់នោះដែរ មានសមាជិកម្នាក់វ័យ ១៧ ឆ្នាំ ឈ្មោះ Danielle Marsh ដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនក្នុងប្រទេសចិន ដោយសារតែរូបនាង មានមុខមាត់ស្រដៀងគ្នាខ្លាំងនឹងតារាស្រី Barbie Hsu កាលពីក្មេង។
ជាមួយនឹងភាពលេចធ្លោ ទាក់ទាញ និង រូបសម្រស់ស្រដៀងនឹងតារាសម្ដែងស្រីតៃវ៉ាន់ដ៏ល្បីរូបនោះហើយ បានធ្វើឱ្យ Danielle ផ្ទុះប្រជាប្រិយភាពកាន់តែខ្លាំង រហូតមានមហាជនអ្នកគាំទ្រមួយចំនួន ចង់ឱ្យរូបនាងចូលរួមក្នុងវិស័យសម្ដែងទៀតផង៕