Guy បង្អួតក្ដីសុខរាល់ថ្ងៃជាមួយប្រពន្ធកូន ក្រោយរៀបការ ៩ ឆ្នាំ
ប្រិយមិត្តដែលនិយមគាំទ្រតារាថៃ ប្រាកដជាបានស្គាល់មកហើយពីតារាសម្តែងប្រុសលោក Guy Ratchanont ជាតារាសម្តែងប្រុសនៅក្នុងរង្វង់សិល្បៈម្នាក់ ដែលទទួលបានការគាំទ្រពីសំណាក់មហាជននាពេលកន្លងមក។ ក្នុងនោះដែរ ក្រោយពីរៀបការរួចតារាប្រុសរូបនេះហាក់បីដូចជាមិនសូវបង្ហាញខ្លួននៅក្នុងការងារសិល្បៈញឹកញាប់ឡើយ។
បើក្រឡេកទៅមើលពីជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ បច្ចុប្បន្ន កំពុងតែរស់នៅយ៉ាងមានក្ដីសុខសុភមង្គលជាមួយនឹង ភរិយា និង កូនៗចំនួន ៣ នាក់។ បន្ទាប់ពីចាប់ដៃសាងគ្រួសារមក គេសង្កេតឃើញតារាប្រុស Guy ដែលជាតួឯកប្រុសស្ទើរតែគ្រប់រឿងកាលពីមុននោះ បានវិលមករស់នៅប្រើប្រាស់ជីវិតជាមួយនឹងក្រុមគ្រួសារយ៉ាងពេញទំហឹងរហូតឃ្លាតឆ្ងាយពីវិស័យសិល្បៈ។
មកទល់ពេលនេះ តារាប្រុស Guy បានរៀបការមករយៈពេល ៩ ឆ្នាំហើយ ដោយកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២ កន្លងទៅគឺជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍របស់លោក និង ភរិយា។ ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍នោះ តារាប្រុស Guy បានចេញមកបង្ហោះរូបភាពជាមួយក្រុមគ្រួសារយ៉ាងកក់ក្ដៅ ដែលនាំឱ្យមហាជនមានការអួតសរសើរនូវសុភមង្គលរបស់លោកជាខ្លាំង៕