ប្ដីមានគុណភាព! DJ Push ថែប្រពន្ធមិនឱ្យឃ្លាតមួយជំហាន ចាប់តាំងតែ Jooy ពពោះ
ជាប្ដីប្រពន្ធអ្នកសិល្បៈថៃមួយគូដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនគ្រប់គ្នា សម្រាប់តារាប្រុសរូបសង្ហាសាច់សខ្ចី DJ Push និង តារាស្រី Jooy Warattaya។ ចាប់តាំងតែកាន់ដៃគ្នាសាងសុភមង្គលគ្រួសារ តារាមួយគូនេះតែងតែបង្ហាញពីភាពផ្អែមល្ហែមការយកចិត្តទុកដាក់ចំពោះគ្នារហូតដល់ថ្នាក់មានអ្នកគាំទ្រជាច្រើនអួតសរសើរមិនដាច់ពីមាត់ឡើយពីក្តីសុខរបស់ពួកគេនោះ។
បច្ចុប្បន្នសម្រាប់ DJ Push ខណៈដែលបានរួមដំណើរជីវិតជាមួយភរិយាបណ្ដូលចិត្តតារាស្រី Jooy គេឃើញថាជីវិតតារាប្រុសរូបនេះកាន់តែមានពន្លឺសុភមង្គលទ្វេដង ព្រោះថាតារាស្រី Jooy ជាមនុស្សស្រីម្នាក់ដែលយល់ច្បាស់ពីជម្រៅចិត្តស្វាមី និង ជាភរិយាល្អសម្រាប់លោក។ ជាពិសេស ខណៈនេះតារាស្រី Jooy កំពុងតែមានផ្ទៃពោះកូនដំបូងផងរឹតតែធ្វើឱ្យគ្រួសារតារាស្រីប្រុសគូនេះមានក្ដីសុខបន្ថែម។
គេសង្កេតឃើញថា ចាប់តាំងតែតារាស្រី Jooy មានទម្ងន់មក លោក Push បានបំពេញតួនាទីជាស្វាមីល្អ គឺថាលោកបានមើលថែតារាស្រី Jooy បានយ៉ាងល្អ ទៅណាមកណានៅក្បែរប្រពន្ធរហូត។ តួយ៉ាងថ្មីៗនេះ វីដអូ និង រូបភាពជាច្រើនសន្លឹករបស់តារាប្រុស Push បានធ្វើឱ្យមហាជនផ្ទុះការសរសើរជាខ្លាំងដោយតារាប្រុសរូបនេះ បានដឹកដៃទប់ប្រពន្ធចុះពីកាំជណ្ដើរមួយៗ ថ្នមៗហាក់បញ្ជាក់ពីការបារម្ភ ព្រោះថាតារាស្រី Jooy កំពុងតែមានផ្ទៃពោះ។ ជាមួយនឹងវីដេអូ និង រូបភាពទាំងនោះបាននាំឱ្យ មហាជនរំភើបចិត្តចំពោះតារាស្រី Jooy ខ្លាំងណាស់ដែលទទួលបានស្វាមីល្អ តាមមើលថែស្ទើរមិនឃ្លាតមួយជំហានសោះឡើយ៕