ល្បីថាភរិយារបស់ Chakrit ជាសេដ្ឋី ឥលូវនាងចេញមុខបញ្ជាក់ការពិតហើយ!
ចាប់តាំងពីរៀបការមានកូនមក តារាប្រុស Chakrit Yamnam ហាក់មានស្នាមញញឹម និង មានជីវិតរស់នៅយ៉ាងមានក្តីសុខតែម្តង។ បើទោះបីជាពេលនេះ លោកហាក់ឃ្លាតឆ្ងាយពីជីវិតរស់នៅទីក្រុងយ៉ាងណាក្តី តែជីវិតស្វាមីភរិយារបស់លោកសុខសាន្តមិនចាញ់គូស្នេហ៍តារាប្រុសស្រីផ្សេងៗឡើយ។
បើងាកទៅមើលជីវិតក្រៅឆាករបស់ Chakrit ពេលនេះវិញ គេសង្កេតឃើញថា លោកនិយមប្រើជីវិតរស់នៅឯជនបទ បែបស្រុកស្រែចម្ការ ជួបជុំប្រពន្ធកូននៅឯខេត្ត Chanburi ឯណោះ។ តាមរយៈសកម្មភាពស្ងប់ស្ងាត់ទាំងនេះ បានធ្វើឱ្យមហាជនដាក់ងារថា លោកជាសេដ្ឋីស្រុកស្រែមួយរូបទៀតផង។
មួយវិញទៀត អ្វីនឹកស្មានមិនដល់នោះ កាលពីពេលថ្មីៗនេះ មានប្រភពមួយបានទម្លាយដំណឹងថា ភរិយារបស់ Chakrit ជាកូនសេដ្ឋី ប្រចាំខេត្ត Chanburi ទៀតផង។
ជុំវិញរឿងរ៉ាវ ក៏ដូចជាដំណឹង ដែលលេចឮឡើងនេះដែរ ភរិយារបស់ Chakrit ក៏មិនបាននៅស្ងៀមដែរ ពោលគឺនាងបានចេញមុខទម្លាយ ដោយមិនលាក់បាំងថា វាមិនមែនជាការពិតទេ ដែលគេថានាងជាសេដ្ឋីនោះ។ តាមពិតទៅនាងជាមនុស្សសាមញ្ញធម្មតាៗ មិនមែនជាសេដ្ឋីនោះឡើយ។
ចំពោះដំណឹងលេចឡើងនេះ អាចនឹងបណ្តាលមកពីម្នាក់ៗ ហាក់ចង់ដឹងច្បាស់ថា នាងជានរណាឱ្យច្បាស់ ទើបនាំគ្នាទៅស្រាវជ្រាវមើល ហើយអាចនឹងប្រទះឃើញឈ្មោះត្រកូលរបស់នាង ដូចគ្នាជាមួយនឹងសេដ្ឋីមួយរូបក៏ថាបាន ទើបគ្រប់គ្នាច្រលំ និង គិតថាជានាង តែការពិតទៅនាងជាមនុស្សសាមញ្ញធម្មតាៗតែប៉ុណ្ណោះ៕