ប៉ុន្មានចំណុចនេះ ធ្វើឱ្យកូនស្រីបណ្តូលចិត្ត នី រតនា ឆក់បានប្រជាប្រិយខ្លាំង
ធ្មេចបើកៗ កូនស្រីដំបូងជាទីស្រឡាញ់ ដែលជាចំណងដៃរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក នី រតនា និង ភរិយា មានអាយុ ២ ឆ្នាំ ៤ ខែហើយ។ ក្រោយពីឈានចូលរោងការ និង សាងគ្រួសារមកដល់ពេលបច្ចុប្បន្ន លោក នី រតនា និង ភរិយា ជាពិសេសកូនស្រីតូច ក៏ត្រូវមហាជនអ្នកគាំទ្រជាច្រើនបានលួចមើលពីការរស់នៅប្រចាំថ្ងៃពោរពេញដោយសុភមង្គលមិនតិចនោះឡើយ។
បើលើកយកតែចំណុចមួយពាក់ព័ន្ធនឹងកូនស្រីរបស់លោក នី រតនា ដែលមានឈ្មោះ នីវណ្ណ មែលឡានី ហៅ អូនមែល នោះ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន កំពុងតែកើតចិត្តលួចក្នាញ់ លួចស្រឡាញ់ ពេលដែលនាងតូចសម្ញែងរូបភាពម្តងៗ លើផេកហ្វេសប៊ុកផ្ទាល់របស់ខ្លួន។
លើសពីនោះ ក្រឡេកទៅមើលគណនីក្នុងបណ្តាញសង្គម ដែលមានដូចជា ហ្វេសប៊ុក IG និង Tik Tok ដែលម៉ាក់ៗបានបង្កើត និង បង្ហាញពីសកម្មភាពប្រចាំថ្ងៃរបស់អូន មែល នោះ គឺមានអ្នក Like និង follow ជាច្រើន។ ក្នុងនោះ អូន មែល មានអ្នកលេងបណ្តាញសង្គមចុច Like ចំនួន ១៦ K និង មាន follower ដល់ទៅជាង ៤៥៤ K រីឯ Tik Tok មានអ្នក follow ចំនួន ២៨០ K និង IG ចំនួន ៧០ K។
ជាការពិត មានកូនប្រុសស្រីរបស់សិល្បករ-ការិនី ជាច្រើនក៏មានអ្នកចូលច្រើនៗ ដូចនឹងកូនស្រីរបស់លោក នី រតនា ដែរ ប៉ុន្តែចំណុចពិសេសដែល អូនមែល ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺនៅពេលដែលប៉ាម៉ាក់តុបតែងខ្លួនឱ្យ អូនមែល ថតរូបម្តងៗ ពិតជាឃ្យូដ ជាពិសេសនោះអត្តចរិត អូនមែល រៀបឫកខ្លាំងដូចជាមនុស្សពេញវ័យដូច្នោះ ពោលគឺទាំងការលេងទឹកមុខ និង ការបញ្ចេញកាយវិការថតរូប ជាដើម៕