ទីបំផុត ផាន់ ផាត់ណា បង្ហាញមុខម្ចាស់ចិត្ត ក្រោយកូនប្រុសអាយុជាង ២ ឆ្នាំ
បើគិតមកទល់ពេលនេះ រយៈពេលប្រមាណជាង ២ ឆ្នាំមកហើយ ដែលតារាស្រី ផាន់ ផាត់ណា បានក្លាយទៅជាអ្នកម្តាយកូនប្រុសជាទីស្រឡាញ់របស់នាង ដោយតារាស្រីរូបនេះ ក៏មិនបានបង្ហាញពីអត្តសញ្ញាណរបស់ឪពុករបស់កូននាងនោះឡើយ។
ទោះជាមិនបានបង្ហើបប្រាប់ថាជាបុរសណាក្តី ប៉ុន្តែបើក្រឡេកទៅមើលជីវិតជា Single Mom របស់ ផាន់ ផាត់ណា ហាក់ទទួលបានភាពរីករាយ និង សុភមង្គលយ៉ាងខ្លាំងជាមួយនឹងកូនប្រុស ដែលមានឈ្មោះដូចទៅនឹងកូនកាត់ថា You Jun។ រីឯមុខមាត់វិញ ប្រុសតូច You Jun ក៏មើលទៅកាត់ចិនបន្តិច កូរ៉េបន្តិច ទៅតាមឈ្មោះដែរ។
យ៉ាងណាមិញ ក្រោយពីកូនប្រុសអាយុជាង ២ ខួប ហើយនោះ ថ្មីៗនេះដែរ តារាសម្តែងស្រី ផាន់ ផាត់ណា ក៏បានបំបាត់ពាក្យ Single Mom ដោយនាងបានសម្រេចបើកបង្ហាញពីម្ចាស់បេះដូង យ៉ាងពេញទីមកហើយដែរ កាលពីអំឡុងខែមិថុនា កន្លងទៅ។
ក្នុងនោះ ក្រោយពីបង្ហាញមុខម្ចាស់បេះដូង ជាសាធារណៈហើយ មហាជនអ្នកគាំទ្រ ក៏រមែងឃើញ ផាន់ ផាត់ណា និង គូស្នេហ៍ ព្រមទាំងកូនប្រុសអាយុ ២ ឆ្នាំ បានចំណាយពេលវេលាជាលក្ខណៈគ្រួសារតូច យ៉ាងមានសុភមង្គលថែមទៀតផង៕