តារាប្រុសស្រី ២ រូប ត្រៀមខ្លួនស្វាគមន៍សមាជិកថ្មី ចុងឆ្នាំ ២០២២
ជាការពិតនៅក្នុងឆ្នាំ ២០២២ នេះ បើយើងក្រឡេកមកមើលតារាៗជាច្រើនរូប បានកំពុងតែមានសេចក្ដីសុខយ៉ាងខ្លាំង ដោយខ្លះ កំពុងតែត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ជាកូនប្រុសស្រី។
ក្នុងនោះដែរ ក្រឡេកទៅមើលតារាប្រុសស្រី ២ រូប ដោយមានដូចជាអ្នកនាង កែវ ចាន់និមល និង លោក អាន គុណកូឡា ឯនេះវិញ ក៏មិនខុសគ្នាដែរ នៅចុងឆ្នាំ ២០២២ នេះ អ្នកទាំងពីរក៏នឹងទទួលបានសមាជិកថ្មីរៀងខ្លួន សុទ្ធតែជាឆ្នាំកូនខ្លាឈ្មោលថែមទៀតផង។
១. ពិធីការិនី កែវ ចាន់និមល
ជាការពិតណាស់ ពិធីការិនីកំពូលវោហារស័ព្ទអ្នកនាង កែវ ចាន់និមល ក្រោយពីទទួលបានចំណងដៃអាពាហ៍ពិពាហ៍កូនស្រីច្បងគឺមានអាយុ ១២ ឆ្នាំ មកហើយដែរ។ ថ្មីៗនេះ អ្នកនាង កែវ ចាន់និមល ក៏កំពុងតែពពោះកូនទី ២ ប្រមាណ ៥ ខែ ហើយ ដែលជាកូនប្រុស នឹងត្រៀមសម្រាលនៅក្នុងឆ្នាំខាល នាចុងឆ្នាំ ២០២២ ខាងមុខនេះ។
២. តារាចម្រៀង អាន គុណកូឡា
ក្រោយពីរៀបការប្រមាណជាង ១ ឆ្នាំ កន្លះ និង ទទួលបានចំណងដៃកូនប្រុសច្បងអាយុ ១ ឆ្នាំ ហើយនោះ តារាចម្រៀង អាន គុណកូឡា និង ភរិយា ក៏កំពុងតែត្រៀមរង់ចាំសមាជិកថ្មីមួយរូបទៀត ដែលជាកូនប្រុស នឹងត្រៀមសម្រាលនៅក្នុងឆ្នាំខាល នាខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះផងដែរ៕