ធ្មេចបើកៗ អាន គុណកូឡា ជិតទទួលសមាជិកថ្មីម្នាក់ទៀតហើយ ខណៈប្រពន្ធកាន់តែកៀកសម្រាល
គិតមកដល់ពេលនេះ កូនប្រុសបណ្ដូលចិត្តរបស់តារាចម្រៀងប្រុសរូបសង្ហា អាន គុណកូឡា និង ភរិយា មានអាយុជាង ១ ឆ្នាំហើយ ដោយភរិយាលោកបានសម្រាលកូនប្រុសដំបូងនៃចំណងអាពាហ៍ពិពាហ៍របស់ពួកគេកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ ដោយបានដាក់ឈ្មោះយ៉ាងពីរោះថា បញ្ញា សីហមុនិរាជ ហៅ William។
យ៉ាងណា ក្រោយពីរៀបការ ២ លើក ដោយលើកទី ១ ជាលក្ខណៈគ្រួសារកាលពីអំឡុងខែធ្នូ ឆ្នាំ ២០២០ និង លើកទី ២ បានអញ្ជើញភ្ញៀវចូលរួមច្រើនកុះករកាលពីអំឡុងខែ កុម្ភៈ ឆ្នាំ ២០២១ ដោយ ទទួលបានចំណងដៃកូនប្រុសច្បងមួយរូបហើយនោះ គិតមល់ខែសីហា ឆ្នាំ ២០២២ នេះ លោក អាន គុណកូឡា និង ភរិយា ក៏កំពុងតែត្រៀមទទួលស្វាគមន៍សមាជិកមួយរូបទៀត ដែលជាកូនប្រុសទី ២ របស់លោក។
ដោយឡែក ក្រឡេកទៅមើលភរិយារបស់លោក អាន គុណកូឡា ដែលត្រូវបានគេស្គាល់ថាជាអតីតតារាសម្តែង និង តារាបង្ហាញម៉ូដ អ្នកនាង សេក ថារ័ត្ន ហៅ ស្រីខួច ឯណោះវិញ បើទោះជាទើបតែសម្រាលកូនប្រុសច្បងទើបបានមួយឆ្នាំ និង កំពុងតែពពោះក្នុងផ្ទៃកូនប្រុសទី ២ នៃចំណងស្នេហ៍យ៉ាងណា តែភរិយារបស់លោក អាន គុណកូឡា នៅតែស្រស់ស្អាត និង ជាអ្នកម៉ាក់ដ៏ស្រស់សោភាដូចដើម៕